ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ John Kerry​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​វិនិយោគ​ក្នុង​តំបន់​អាស៊ាន


The gantry arms close around the <em>Soyuz TMA-20M</em> spacecraft to secure the rocket, as seen in this long exposure photograph at launch pad 1 at the Baikonur Cosmodrome in Kazakhstan. Launch of the <em>Soyuz</em> rocket is scheduled for March 19 and will carry <em>Expedition 47 Soyuz</em> Commander Alexey Ovchinin of Roscosmos, Flight Engineer Jeff Williams of NASA, and Flight Engineer Oleg Skripochka of Roscosmos into orbit to begin their five and a half month mission on the International Space Station (ISS).
The gantry arms close around the <em>Soyuz TMA-20M</em> spacecraft to secure the rocket, as seen in this long exposure photograph at launch pad 1 at the Baikonur Cosmodrome in Kazakhstan. Launch of the <em>Soyuz</em> rocket is scheduled for March 19 and will carry <em>Expedition 47 Soyuz</em> Commander Alexey Ovchinin of Roscosmos, Flight Engineer Jeff Williams of NASA, and Flight Engineer Oleg Skripochka of Roscosmos into orbit to begin their five and a half month mission on the International Space Station (ISS).

ថ្លែង​ទៅ​កាន់​ក្រុម​ពាណិជ្ជករ​អាមេរិកាំង មន្ត្រីការ​ទូត​បរទេស​និង​មន្ត្រី​អាមេរិកាំង​ ជា​ច្រើន​រយនាក់​ កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​នោះ​ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស ​John Kerry ​បាន​ថ្លែង​ថា​ ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ជា​តំបន់​ ដែល​កំពុង​រីក​ចម្រើនផ្នែក​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​ស.រ.អា.អាច​ធ្វើ​ការ​វិនិយោគ​បន្ថែម។​ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពេល​លោក​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​ អាស៊ាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

«អស់​លោក​ជាច្រើន​បាន​ពាក់​ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម​ទាក់ទង​នឹង​តំបន់​នេះ​ជាច្រើន​ ទសវត្សរ៍។​ ក្រុមប្រឹក្សា​ពាណិជ្ជ​កម្ម​អាមេរិក​ អាស៊ាន​ រួមទាំង​ពាណិជ្ជកម្ម​ដំបូងៗ​ អាមេរិកាំង​ខ្លះ​ បើក​មុខ​ជំនួញ​ក្នុង​រដ្ឋ​អាស៊ាន​នានា។​ ដូច្នេះ​លោក​អ្នក​ដឹង​ច្រើន​ ជាង​អ្នក​ដទៃ​ថា​ តើ​តំបន់​នេះ​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំង​ប៉ុណ្ណា​នោះ»។​

ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​១០​ពេល​នេះ ​ជាពិសេស​វៀតណាម​ មាន​ការ​រីក ចម្រើន​ខ្លាំង​ដែល​ជា​ការ​ធ្វើ​ឲ្យ​លោក​សឹងតែ​ភាំង​ស្មារតី។​ លោក​ Kerry​ បាន​ថ្លែង​ យោង​ទៅលើ​ការ​អភិវឌ្ឍ​ខ្លាំង​ ដែល​លោក​មិន​បាន​ឃើញ​កាលពី​អតីត​កាល​ក្នុង​ ប្រទេស​វៀតណាម​ ក្រៅពី​ការ​កោតសរសើរ​ដល់​ប្រទេស​មួយ​ចំនួន​ ជាពិសេស​ នាង​ស្រ៊ុន សុវណ្ណ ​ជា​សហគ្រិន​គំរូ​វ័យ​ក្មេង​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នឹង​វាយ​តម្លៃ​ខ្ពស់​លើ​តំបន់​អាស៊ាន​ដែល​លោក​ថា​ គេ​គួរ​ធ្វើការ​វិនិយោគ​បន្ថែម​ទៀត​ ដើម្បី​បើក​ការ​វិនិយោគ​និង​ជំនួញ។​

សមាគមអាស៊ាន​១០​ប្រទេស​នឹងធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​នៅឆ្នាំ​២០១៥​ ខាង​មុខ​ ចូល​ទៅ​ក្នុង​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​ ដែល​ជា​សសរ​ទ្រូង​១​ក្នុង​ ចំណោម​សសរ​ទ្រូង​ទាំ៣។ ​សហគមន៍​ពីរ​ទៀត​គឺ​សហគមន៍​សន្តិសុខ​នយោ បាយ​អាស៊ាន​ និង​សហគមន៍​សង្គម​និង​វប្បធម៌។​

លោក​អាឡិចសាន់ឌឺ ​ហ្វ៊ែលម៊ែន ​(Alexander ​C. Feldman)​ នាយក​ក្រុម​ប្រឹក្សា​ ពាណិជ្ជកម្ម​អាមេរិក​ អាស៊ាន ​(US-ASEAN ​Business ​Council) ​បាន​ទទួល​ស្គាល់​ដែរ​ថា ​តំបន់​អាស៊ាន​គឺ​ជា​តំបន់​ផ្តល់​ឱកាស​វិនិយោគ​យ៉ាង​ខ្លាំង​ដល់​ក្រុម ហ៊ុន​ស.រ.អា.។​ លោក​ថ្លែង​ថា ​មាន​ក្រុមហ៊ុន​ស.រ.អា.ជា​ច្រើន​បាន​ចុះ​ឈ្មោះ​បណ្តាក់​ទុន​ក្នុង​តំបន់​អាស៊ាន។ ​ក្នុង​នោះ​ក្រុមហ៊ុន ​ដែល​សកម្ម​គឺ​មាន​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​និង​ស្បែក​ជើង ​NIKE​ និង ​GAP។ ​ក្រុមហ៊ុន​អេឡិចត្រូនិច ​APPLE,​ Google, ​Microsoft,​ និង ​GE​ ហើយនឹង​ក្រុមហ៊ុន​ភេសជ្ជៈ ​Pesi​ និង ​Coca-Cola ​ជាដើម។​

«មាន​កន្លែង​សម្រាប់​គ្រប់​គ្នា​ មាន​ឱកាស​សម្រាប់​គ្រប់គ្នា​ ហើយនឹង​មាន​ការ​ ប្រឈម​មុខ​សម្រាប់​គ្រប់​គ្នា​ដែរ។​ បញ្ហា​អប់រំ​ជា​រឿង​សម្រាប់ពលរដ្ឋ​ក្នុង​ប្រទេស​ អាស៊ាន​ទាំងអស់​ ហើយ​បញ្ហា​អប់រំ​នេះ​គឺ​ជា​អ្វី​ដែល​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ត្រូវ​យក​ចិត្ត​ទុកដាក់​ថែម​ទៀត»។

លោក​បាន​អះអាង​ថា​ នឹង​មាន​ការប្រកួត​ប្រជែង​ផ្នែក​បុគ្គលិក​ជំនាញ​ និង​ធនធាន​មនុស្ស ​ហើយនឹង​ផលិផល​ជាដើម​នៅ​ឆ្នាំ​ក្រោយ​ តែ​លោក​ថា ​អាស៊ាន​មិន​គ្រាន់តែ​ផ្តល់​ឱកាស​វិនិយោគ​ដល់​ប្រទេស​ក្រៅ​តំបន់​ប៉ុណ្ណោះទេ​ គឺ​នៅ​ក្នុង​តំបន់ ​ឬ​សមាគម​អាស៊ាន​ខ្លួន​ផង​ដែរ​ ជាពិសេស​ពេល​តំបន់​អាស៊ាន​នេះ​នឹង​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​អាស៊ាន​ទាំង​១០ ​ហើយ​ធ្វើ​ឲ្យ​មាន​ ការ​ហូរ​ចូល​បុគ្គលិក​ជំនាញ​ និង​លំហូរ​ដោយ​សេរី​ចំពោះ​សេវា​កម្ម​ផ្សេងៗ។​

វីអូអេ​ព្យាយាម​សុំ​អត្ថាធិប្បាយ​ពីមន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែរ​អំពី​បញ្ហា​អាស៊ាន​នេះ​ក្នុង​ពេល​ពិធី​ជប់លៀង​មួយ​មុន​ពេល​លោក​ John Kerry ថ្លែង​សន្ទរកថា​ តែ​ពួកគេ​បាន​បដិសេធ។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក ​ង្វៀន ហុយ ជុង​ (Nguyen Huy Dzung)​ ភារធារី​ស្ថានទូត​វៀតណាម​ដែល​ចូលរួម​ក្នុង​ពិធីនោះ​ដែរ​ បាន​អះអាង​ថា ​សមាគម​អាស៊ាន​ទាំងអស់​បាន​ត្រៀម​រួចហើយ​ដើម្បី​ចូលរួម​ក្នុង​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន។​

«ការ​ស្ថាបនា​សហគមន៍​សេដ្ឋ​កិច្ចនេះ​គឺដំបូង​ឡើយ​ផ្អែក​លើ​យន្តការ​ដែល​មាន​ ស្រាប់ ​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋ​កិច្ច​ក្នុង​តំបន់។​ យើង​ស្វាគមន៍​ចំពោះ​ទំនាក់​ ទំនង​ល្អ​ជាមួយ​គ្រប់ភាគី​ រួមទាំង​ប្រទេស​ចិន​ សហ​រដ្ឋ​អាមេរិក​ សហ​ភាព​អឺរ៉ុប​ ជា​ដើម»។​

លោក​បាន​ថ្លែង​ថា​ បញ្ហា​តាន​តឹង​រវាង​វៀតណាម​និង​ចិន​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ ដែន​អធិបតេយ្យ​ក្នុង​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​កាលពី​ខែ​ថ្មីៗ​នេះ​ គឺ​ជា​រឿង​មួយ​ តែ​មិន​បាន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ ពីរ​និង​អាស៊ាន​ទេ។​

«យើង​មិន​ឃើញ​ថា​ នេះ​ជា​រឿង​ដែល​មាន​ការ​រំខាន​អ្វី​ទេ។ ​ជាការណ៍​ពិត​ក្នុង​អំឡុង​ពេល​ដែល​មាន​ស្ថាន​ការណ៍​អាក្រក់​នោះ ​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​រវាង​វៀតណាម​និង​ចិន​មាន​ដំណើរការ​ទៅ​មុខ​ ដូច្នេះ​រឿង​នេះ​បង្ហាញ​ថា ​ជា​បញ្ហា​ពីរ​ផ្សេង​គ្នា»។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោក​ Achmad ​Rizal ​Purnama ​លេខា​ទូត​ទី១​នៃ​ ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ ក៏​បាន​ចូលរួម​ក្នុង​ពិធី​ជប់លៀង​ដែល​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ពាណិជ្ជ​កម្ម​ អាមេរិក​អាស៊ាន​ដែរ។​ លោក​បានអះ​អាង​ថា​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ក្តី កង្វល់​របស់​អាស៊ាន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​និង​នយោបាយ។​

«ខ្ញុំ​យល់​ថា​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​យ៉ាង​ច្រើន​ មិនមែន​តែ​ប្រទេស​អាស៊ាន​ទេ ​តែ​ប្រទេស​ក្នុង​តំបន់​នឹង​ប្រទេស​ដទៃ​ទៀត​ដែរ។តែ​អាស៊ាន​ក្នុង​ឋានៈ​ជា​សហគមន៍​មួយ ​ជាពិសេស​ពេល​យើង​ចូល​ទៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥​ យើង​ត្រូវ​សាមគ្គី​គ្នា​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាស្មុគស្មាញ​ដ៏​រស៊ើប​នេះ»។​

លោក​បន្ថែម​ថា ​រឿង​នេះ​ជារឿង​អាម៉ាស់​ ជា​ការ​ប្រឈម​មុខ​យ៉ាប់​យ៉ឺន​ឡើង​របស់​អាស៊ាន​ ប្រសិន​បើ​អាស៊ាន​មិន​បាន​ធ្វើឲ្យ​បាន​ត្រឹមត្រូវ បញ្ចប់​បញ្ហា​និង​ដោះ​ស្រាយ​ការ​តាក់​តែង​ក្រម​ប្រតិបត្តិ​នេះ​ដែល​លោក​ចាត់​ទុក​ថា ​ជា​រឿង​សំខាន់​នេះ។​

«តាម​ពិត​ទៅ ​ជំហរ​របស់​យើង​ច្បាស់ណាស់។​ យើង​ចាំបាច់​ត្រូវ​ការ​បញ្ចប់​ក្រម​ ប្រតិបត្តិ ​COC ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ព្រោះ​បើ​យើង​មិន​អាច​តាក់តែង​បញ្ចប់​ COC ​បាន​ទេ ​ស្ថាន​ការណ៍​សមុទ្រ​ចិន​ខាងត្បូង​នឹង​មិន​អាច​គ្រប់​គ្រង​បាន​ទេ។​ នេះ​ជា​រឿង​ការទូត​ដែល​ប្រទេស​អាស៊ាន​ និង​ប្រទេស​ចិន​ទាមទារ​កម្ម​សិទ្ធិ​ដែនទឹក​នោះ​ ត្រូវដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិ​វិធី»។​

លោក​ថា ​ប្រទេស​អាស៊ាន​បាន​ធ្វើ​ឲ្យ​មាន​សន្តិភាព​ និង​ស្ថិរភាព​ និង​សន្តិសុខ​៤​ ទសវត្សរ៍​ហើយ​ដែល​បញ្ហា​នេះ​គួរ​បន្ត​និរន្តរ​ភាព។​

លោក​ Alexander ​C. Feldman បាន​អះអាង​ថា​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​រឿង​ចាប់​អារម្មណ៍​របស់​ស.រ.អា.។​ ប្រទេស​ចិន​ជា​ប្រទេស​មាន​វិនិយោគ​ទុន​ធំ​ នៅ​តំបន់​អាស៊ាន ​ហើយ​ស.រ.អា.នៅ​មាន​តួនាទី​សំខាន់​ក្នុង​តំបន់​នេះ ​ដែល​លោក​សង្ឃឹម​ថា​ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​នឹង​អាច​ដោះស្រាយ​ចប់​ដោយ​សន្តិវិធី។​

«ពាណិជ្ជកម្ម​ចង់​បាន​និរន្តរភាព​ ពាណិជ្ជ​កម្ម​ចង់​បាន​ការ​ទស្សន៍​ទាយ​ជាមុន។​ជម្លោះ​ខ្លះ​ បញ្ហាខ្លះ​ដែល​កើត​ឡើង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មិន​ជួយ​ដល់​ពាណិជ្ជ កម្ម​ទេ។​ តែយើង​សង្ឃឹម​ថា​ យើង​នឹង​ជំរុញ​ដល់​ចិន​និង​ស.រ.អា.ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​ ហើយ​កំណត់​វិធីតាក់​តែង​ក្រម​ប្រតិបត្តិ​នេះ»។​

ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​ចូលមក​ក្នុង​តំបន់​នោះ​ ក្រុម​អ្នក​វិភាគ​ខ្លះ​អះ អាង​ថា ​ប្រទេស​អាស៊ាន​ត្រូវ​ការ​ជំនួយ​ច្រើន​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ នានា​ ដូចជា​ច្បាប់​ ការ​ពង្រឹង​ធនធាន​មនុស្ស​ សន្តិសុខ ​ស្ថិរភាព​នយោបាយ​ ជា​ដើម។​ ដោយ​ឡែក​ប្រទេស​អាស៊ាន​ ដែល​ត្រូវការ​ជំនួយ​ ជាពិសេស​នោះ​ មាន​ ប្រទេស​បួន​ ដែល​គេ​ចាត់​ទុក​ថា ​ពិបាក​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​អាស៊ាន​ ៦​ទៀត​គឺ​កម្ពុជា ​វៀតណាម ​ភូមា ​និង​ឡាវ​ ដែល​ជា​ប្រទេស​ត្រូវ​គេ​ចាត់​ទុក​ថា​ មាន​ការ​អភិវឌ្ឍ​តិច​ជាង​គេ។​

ស.រ.អា.ផ្តល់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នានា។​ ហើយ​បើ​តាម​រដ្ឋមន្ត្រី​ការ​បរទេស ​John Kerry​ ស.រ.អា.​វិញ​បាន​អះអាង​ថា ​គ្រាន់​តែ​ការ​នាំ​ចេញ​របស់​ស.រ.អា.មាន​កម្រិតដល់​ទៅ​តម្លៃ​១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ បង្កើត​ការងារ​ទាំង​ក្នុង​ស.រ.អា. និង​តំបន់​អាស៊ាន​ ដែល​លោក​Kerry​ ​បាន​សង្កត់​ធ្ងន់​ថា​ ជា​តំបន់​ដែល​ស.រ.អា.ចង់​ឃើញ​ការ​រីក​ចម្រើនជា​និរន្ត៕

XS
SM
MD
LG