វ៉ាស៊ីនតោន —
មានវាគ្មិនកម្ពុជា និងវាគ្មិនអន្តរជាតិសំខាន់ៗជាច្រើននឹងចូលរួមក្នុងវេទិកាមួយ ឈ្មោះថា វេទិកាប្រចាំឆ្នាំលើកទី៦សិក្សាអំពីខ្មែរ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមជាច្រើន។
វាគ្មិនទាំងនោះនឹងថ្លែងអំពីបញ្ហាផ្សេងៗពីគ្នា រាប់ទាំងបញ្ហាអប់រំ សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌ សាលាក្តីកាត់ទោសខ្មែរក្រហម ប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាវប្បធម៌ជាដើម នៅក្នុងសន្និសីទបីថ្ងៃដែលរៀបចំដោយមជ្ឈមណ្ឌលការសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យអូហៃយោ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមិនា ឆ្នាំ២០១៤នេះ។
លោកអ៊ឹម កុច (Im Koch) រដ្ឋលេខាធិការក្រសួងអប់រំប្រទេសកម្ពុជាត្រូវគេអញ្ជើញឲ្យចូលរួមជាវាគ្មិនក្នុងវេទិកានេះដែរ។ លោកថ្លែងថា លោកត្រៀមនឹងថ្លែងអំពីការរៀបចំរបស់កម្ពុជាក្នុងវិស័យអប់រំដើម្បីត្រៀមសម្រាប់សមាហរណ កម្មសេដ្ឋកិច្ចកម្ពុជាចូលក្នុងសមាគមអាស៊ានឆ្នាំ២០១៥។
«ដើម្បីត្រៀមលក្ខណៈអាស៊ាន យើងត្រូវស្តាប់មតិដទៃទៀត ដើម្បីឲ្យបានសព្វ ជ្រុងជ្រោយ។ និយាយរួម យើងត្រូវរៀនស្តាប់ពីអ្នកដទៃផង ហើយយើងទើប តែប្រជុំមួយចំនួនហើយដែរ»។
លោកបន្តថា កម្ពុជាចង់បានទ្រឹស្តីផ្សារភ្ជាប់ជាមួយការអនុវត្តដើម្បីឲ្យសិស្សចេះ គិត ចេះដោះស្រាយបញ្ហាដោយខ្លួនឯង ចេះទទួលខុសត្រូវ មិនមែនរៀនតែក្នុងសៀវភៅគ្រប់គ្រាន់ទេ តែត្រូវប្រើប្រាស់គម្រោងការងារ ឬកម្មវិធីសង្គមជាដើម។
លោកថ្លែងថា លោកធ្លាប់ទៅរៀននៅប្រទេសមួយចំនួន ដូចជាសឹង្ហបូរី ប្រទេសថៃ និងប្រទេសអូស្តា្រលី។ លោកថា នៅទីនោះ គេប្រើប្រាស់ទ្រឹស្តីភ្ជាប់ជាមួយនឹងកិច្ចការជាក់ស្តែង។ លោកថ្លែងថា នៅស.រ.អា. លោកនឹងជួបជាមួយនឹងសាស្ត្រាចារ្យ និងតំណាងចំនួនប្រមាណ២០នាក់ដើម្បីសិក្សាទៅវិញទៅមកអំពីបញ្ហាអប់រំនេះ។
លោក ហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន គ្រោងនឹងចូលរួម ជាវាគ្មិនដែរ ដែលលោកថ្លែងថា វេទិកានេះមានសារៈសំខាន់សម្រាប់កម្ពុជា ប្រសិនបើមានការសិក្សាច្រើនអំពីកម្ពុជា។
«ការសិក្សាអំពីខ្មែរនេះធ្វើឲ្យនិស្សិតអាមេរិកាំងរៀននៅមហាវិទ្យាល័យនេះស្គាល់ អំពីខ្មែរយើង ស្គាល់អំពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងកន្លងមកនេះ។ ហើយថ្ងៃ ក្រោយអាចពង្រីកទៅទីផ្សេង ទៅមហាវិទ្យាល័យផ្សេងៗទៀតដើម្បីនឹងរៀន អំពីខ្មែរនេះ។ ដូច្នេះខ្ញុំជឿថា បើមានកាន់តែច្រើនមហាវិទ្យាល័យដើម្បីបើកបង្រៀនអំពីខ្មែរ ខ្ញុំជឿថា ជនជាតិអាមេរិកាំង និស្សិតអាមេរិកាំងនឹងស្គាល់ខ្មែរយើងកាន់តែច្រើនថែមទៀត»។
ក្រុមវាគ្មិនបាននិយាយថា បញ្ហាកម្ពុជាមិនសូវមានការពិភាក្សាទេក្នុងចំណោម សាកលវិទ្យាល័យស.រ.អា.នានា។ សាកលវិទ្យាល័យអូហៃយោនេះជាទីកន្លែងមួយផ្តល់ឱកាសដល់និស្សិតខ្មែរអាមេរិកាំង និងនិស្សិតអន្តរជាតិសិក្សាអំពីកម្ពុជា ផ្តល់ការរៀនសូត្រ ផ្តល់បទពិសោធន៍ដ៏ទូលំទូលាយឲ្យគ្នាទៅវិញទៅមកអំពីប្រទេសកម្ពុជា។
លោកវ៉ាន់ថាន់ ពៅតារ៉ា (Peoudara Vanthan) នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្តល់ឯកសាររាប់សែនច្បាប់ដល់សាលាក្តីកាត់ទោសខ្មែរក្រហមដែលគាំទ្រដោយអ.ស.ប. ត្រូវគេអញ្ជើញឲ្យចូលរួមក្នុងវេទិកានោះដែរ។ លោកថ្លែងថា លោកគ្រោងនឹងលើកយកបទបង្ហាញអំពីការជ្រើសរើសវិធីណាដែលផ្តល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងសាលាក្តីខ្មែរក្រហម។
«ខ្ញុំយល់ថា វាជាវេទិកាមួយដែលមានសារៈសំខាន់ ដែលផ្តល់ឲ្យដល់អ្នកដែល សិក្សាអំពីបញ្ហាខ្មែរហ្នឹង បានជួបគ្នា ហើយពិភាក្សាគ្នាអំពីកង្វល់អំពីការប្រឈម ផ្សេងៗដែលមាននៅក្នុងសង្គមខ្មែរ»។
ថ្លែងប្រាប់វីអូអេពីប្រទេសបារាំង លោកកេត សោផាន់ (Ket Sophann) ឯកអគ្គរាជទូតខ្មែរប្រចាំអង្គការយូណេស្កូ បានអះអាងថា លោកត្រូវបានអញ្ជើញឲ្យចូលរួមដែរ ហើយលោកនឹងបង្ហាញអំពីការអនុវត្តគោលនយោបាយរបស់កម្ពុជាក្នុងក្របខណ្ឌជាតិ និងអន្តរជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត។
«បេតិកភ័ណ្ឌខ្មែរ និយាយរួមទៅ បើតាមនៅក្នុងក្របខ័ណ្ឌយូណេស្កូគឺបេតិកភ័ណ្ឌ វាមានពីរ បេតិកភ័ណ្ឌជាតិ ហើយនិងបេតិកភ័ណ្ឌពិភពលោក។ អញ្ចឹងខ្ញុំអាចបង្ហាញថា តើការខិតខំរបស់ខ្មែរយើងក្នុងការជំរុញផ្នែកវប្បធម៌ហ្នឹង ឬ Culture Diplomacy ក្នុងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌអន្តរជាតិយ៉ាងដូចម្តេច»។
លោកស្រីបណ្ឌិតគ្រីស្ទីន ស៊ូ (Christine Su) នាយិកាមជ្ឈមណ្ឌលការសិក្សាអំពីអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ អូហៃយោ ជាអ្នករៀបចំវេទិកានេះ។ លោកស្រីបានអះអាងថា វេទិកានេះសំខាន់ណាស់ ដោយសារថា វាអាចឲ្យអ្នកចូលរួមអាចជជែកគ្នាអំពីបញ្ហាខ្មែរទាំងស្រុង ដូចជា បញ្ហាវប្បធម៌ បញ្ហាប្រជាពលរដ្ឋ មិនដូចកន្លែងផ្សេងៗដែលគេមិនបានផ្តល់ការសិក្សា និងមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សា ពិភាក្សាអំពីខ្មែរឲ្យបានគ្រប់គ្រាន់ទេ ជាពិសេសពេលកម្ពុជាស្ថិតលើផ្លូវបំបែកនេះ។
«ឥឡូវនេះ កម្ពុជាស្ថិតក្នុងដំណាក់កាលដែលគួរឲ្យចាប់អារម្មណ៍ ដូចលោកអ្នកដឹងគឺទាំងបញ្ហានយោបាយ សេដ្ឋកិច្ច ហើយនឹងសង្គម គឺស្ថិតនៅក្នុងដំណាក់កាលមួយត្រៀមផ្លាស់ប្តូរ។ វាអាចដើរទៅតាមមធ្យោបាយផ្សេងៗគ្នា។ កម្ពុជាគឺស្ថិតនៅលើផ្លូវបំបែក។ ដូច្នេះពេលនេះជាពេលវេលាល្អឥតខ្ចោះដើម្បីរៀបចំសន្និសីទនេះ ដើម្បីពិភាក្សាអំពីទិសដៅយ៉ាងណា ដែលកម្ពុជាអាចធ្វើដំណើរទៅមុខបាន។ កម្ពុជាអាចដើរទៅមុខតាមផ្លូវខុសៗគ្នាជាច្រើន»។
លោកស្រីថ្លែងដែរថា ការដែលកម្ពុជាកំពុងស្ថិតនៅលើផ្លូវបំបែកទាំងនោះគឺ សំដៅទៅលើការផ្លាស់ប្តូរនយោបាយកម្ពុជា ក្រោយពេលបោះឆ្នោត ការកែទម្រង់កម្មវិធីអប់រំជាតិ ជាលក្ខណៈទូលំទូលាយ បញ្ហាចម្រូងចម្រាសលើផ្នែកសិល្បៈជាប្រពៃណី និងសិល្បៈបែបទំនើប បញ្ហាសុខាភាព ហើយនឹងបញ្ហាមួយចំនួនទៀត។
ក្រុមវាគ្មិនអន្តរជាតិល្បីល្បាញផ្សេងៗទៀតមកពីសាកលវិទ្យាល័យអាមេរិកាំង សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា និងអន្តរជាតិនានានឹងចូលរួមជាវាគ្មិនផងដែរ។ បញ្ហាផ្តល់អំណាចដល់ស្ត្រីកម្ពុជា បញ្ហាសមភាពភេទ ជនជាតិភាគតិច ប្រព័ន្ធព័ត៌មានឯករាជ្យ និងបញ្ហាកសិកម្មក៏នឹងត្រូវពិភាក្សាផងដែរក្នុងវេទិកានោះ៕