ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​នៅ​រដ្ឋ North Dakota បាន​ជាប់ឆ្នោត​ជាសមាជិកសភា​រដ្ឋ​​ ប៉ុន្មានសប្តាហ៍ក្រោយ​ពីស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩


លោក​ David Andahl​ អាយុ​ ៥៥ ​ឆ្នាំ បាន​ឈរ​ឈ្មោះជាបេក្ខជនសម្រាប់តំណែងជាសមាជិកសភា​ក្នុង​​សង្កាត់​ទី​ ៨​ នៃ​រដ្ឋ​ North Dakota។ ​លោកបាន​ស្លាប់​ដោយ​សារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​​ កាល​ពី​ខែ​តុលាកន្លងទៅ។ (រូបថតដកស្រង់ពីគេហទំព័រ David Andahl)
លោក​ David Andahl​ អាយុ​ ៥៥ ​ឆ្នាំ បាន​ឈរ​ឈ្មោះជាបេក្ខជនសម្រាប់តំណែងជាសមាជិកសភា​ក្នុង​​សង្កាត់​ទី​ ៨​ នៃ​រដ្ឋ​ North Dakota។ ​លោកបាន​ស្លាប់​ដោយ​សារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​​ កាល​ពី​ខែ​តុលាកន្លងទៅ។ (រូបថតដកស្រង់ពីគេហទំព័រ David Andahl)

មន្រ្តីបោះឆ្នោត​នៅ​រដ្ឋ North Dakota ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក និយាយ​ថា​ បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ម្នាក់​ ដែល​បាន​ស្លាប់​ដោយ​សារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ កាល​ពី​ខែ​តុលា បាន​ជាប់​ឆ្នោតទទួលបានអាសនៈជាសមាជិកសភា​របស់រដ្ឋ North Dakota។​

លោក​ David Andahl​ អាយុ​ ៥៥ ​ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ម្នាក់​ដែល​ធ្លាប់​បាន​បម្រើការ​ក្នុង​គណៈកម្មការរៀបចំ​ដីធ្លី​និង​ផែកការនៃ​ស្រុក​របស់លោក ហើយលោក​បាន​ឈរ​ឈ្មោះជាបេក្ខជនសម្រាប់តំណែងជាសមាជិកសភា​ក្នុងសង្កាត់​ទី​ ៨​ នៃ​រដ្ឋ​នេះ។

ក្រុម​គ្រួសារ​របស់​លោក​បាន​បង្ហោះ​ក្នុង​បណ្តាញ​ហ្វេស​ប៊ុកថា​ ​បេក្ខជន​រូប​នេះមាន​ជំងឺ​ផ្សេង មុន​ពេល​លោក​ឆ្លង​ឆ្លងជំងឺ​កូវីដ​១៩​នោះ។

មន្ត្រី​បោះឆ្នោតបាន​ទុក​ឈ្មោះ​របស់​លោក Andahl នៅ​ក្នុង​សន្លឹក​ឆ្នោត​ បន្ទាប់​ពីអគ្គរដ្ឋអាជ្ញា​រដ្ឋ​ North Dakota និយាយ​ថា​ ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត​ នោះ​អ្នក​ជំនួស​លោក​អាច​ត្រូវ​បាន​ជ្រើស​រើស​ដោយគណៈកម្មាធិការ​មួយ ឬអ្នក​បោះឆ្នោះ​អាច​សុំឲ្យ​មាន​ការ​បោះឆ្នោត​ពិសេស​មួយ។​

​លោក​ Andahl បាន​ឆ្លង​ជំងឺកូវីដ​១៩ ក្នុង​អំឡុង​ពេល​ដែល​រដ្ឋ​ North Dakota ​ទទួល​រង​ការ​ឆ្លង​ផ្ទុះ​ខ្លាំងបំផុត​មួយ​នៃ​ជំងឺ​កូវីដ​១៩​ ក្នុង​ពេល​កន្លង​ទៅ៕

XS
SM
MD
LG