ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ផ្អាក​ការ​ស្វែងរក​នាវិក​ដែល​បាត់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


លោក​អនុសេនីយឯក Jeff Davis អ្នកនាំ​ពាក្យ​ក្រសួងការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក
លោក​អនុសេនីយឯក Jeff Davis អ្នកនាំ​ពាក្យ​ក្រសួងការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក

នាវា​សហរដ្ឋ​ងាមេរិក​បាន​ផ្អាក​ការ​ស្វែងរក​នាវិក​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​បានធ្លាក់​ចេញ​ពី​នាវា​ក្នុង​អំឡុង​នៃ​កិច្ច​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​អនុសេនីយឯក Jeff Davis អ្នកនាំ​ពាក្យ​ក្រសួងការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ថា កិច្ច​ប្រតិបត្តិការ​ស្វែង​រកដែល​ទាក់​ទិន​នឹងនាវា​របស់​ជប៉ុន​និង​ចិន​ដែរ​នោះ​បាន​បញ្ឈប់​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ។

នាវិក​ដែល​កំពុង​បាត់​ខ្លួន​ជាសមាជិកនាវិក​នៅលើ​នាវា​ពិឃាត USS Stethem ​បំពាក់​ទៅ​ដោយកាំ​ជ្រួច​មីស៊ីល។ ​គេ​បាន​ជឿជាក់ថា នាវិក​បាត់​ខ្លួន​នោះបាន​ឡើង​ទៅ​លើ​នាវា​ពិឃាត​នោះ​ប្រហែល​ម៉ោង​៩​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុកកាលពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​ពេល​អ្វី​ដែល​លោក Davis ​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ហៅ​ថា​ «កិច្ច​ប្រតិបត្តិការ​ជា​ប្រចាំក្នុង​ដែនទឹក​អន្តរជាតិ‍»​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​២៦០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ឆក​សមុទ្រ Subic ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​កោះ Luzon ​នៃ​ប្រទេស​ហ្វីលី​ពីន។

យន្តហោះ​យាម​ល្បាត​ធុន P-3 Orionរបស់​សហរដ្ឋ​អាមេរិក​និង​ឧទ្ធម្ភាគចក្រ​ជប៉ុន​បាន​ហោះ​ពីលើ​បេសកម្មរុករក​នោះ​ជា​ច្រើន​ដង​នៅ​ពី​លើ​នាវា​សហរដ្ឋ​អា មេរិកនិង​នាវា​ជប៉ុន។ នាវា​ចំបាំង​ចិន​២​គ្រឿង​ដែល​នៅ​ជិត​នោះ​ក៏​បាន​ជួយ​នៅ​ក្នុងការ​រុករក​នោះ​ដែរ។

​លោក Davis ​អ្នកនាំ​ពាក្យ​ក្រសួងការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ទៀត​ថា «​យើង​សូម​វាយ​តម្លៃ​ការ​ខំ​ប្រឹង​ប្រែង​របស់​ជប៉ុន​និង​ចិន​នៅ​ក្នុង​ការ​ជួយ​ស្វែងរក​នេះ ​ហើយ​នេះ​ជាស្មារតីនៃ​ជំនាញ​ក្នុង​ការ​ចាត់​ចែង​នាវា​ដ៏​ល្អ‍»៕

XS
SM
MD
LG