ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​​កំពុង​ដោះ​ស្រាយ​ប្រគល់​យាន​​ Drone ​ឲ្យ​សហរដ្ឋអាមេរិក​​​វិញ ដោយ​សម​ស្រប


រូបភាព​ឯកសារ៖ យន្តហោះ​ Deep Drone សម្រាប់​ឃ្លាំមើល​ក្រោម​ទឹក​ត្រូវ​បាន​ដាក់​ចូល​ដោយ​នាវា USS Grapple របស់​អាមេរិក​។
រូបភាព​ឯកសារ៖ យន្តហោះ​ Deep Drone សម្រាប់​ឃ្លាំមើល​ក្រោម​ទឹក​ត្រូវ​បាន​ដាក់​ចូល​ដោយ​នាវា USS Grapple របស់​អាមេរិក​។

ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កង​យោធា​របស់​ខ្លួន​កំពុង​តែ​ទាក់​ទង​ជាមួយ​នឹង​កង​យោធា​ស.រ.អា ដើម្បីដោះស្រាយ​ឲ្យ​បាន​សម​ស្រប​នូវ​ការ​រឹប​អូស​របស់​ចិន​យកយាន Drone ​ក្នុង​ទឹក​សមុទ្រ​របស់​ស.រ.អា​មួយ​គ្រឿង​ ពី​ទឹក​សមុទ្រ​អន្តរជាតិ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​និយាយ​ថា​តើ​នៅ​ពេលណា​ទើប​ស្ថានការណ៍​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​ដាច់​ស្រេចនោះ​ទេ។ ក្រសួង​ការពារ​ប្រទេស​ស.រ.អា បាន​ប្រើ​ប្រាស់ផ្លូវ​ការទូត ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ប្រគល់​យាន Drone មុជ​ទឹករបស់​ខ្លួន ហើយ​បាន​ស្នើ​ឲ្យ​ចិន​ឈប់​ធ្វើ​បង្កើត​ឲ្យ​មាន​ឧបទ្ទវហេតុ​បែប​នេះ​ទៀត។

«នេះ​ជា​សកម្មភាព​មួយ​ដែល​មិន​ស្រប​តាម​ច្បាប់​អន្តរជាតិ​ទេ» យោងតាម​សម្តីដើម​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក លោកវរនាវីឯក​ Jeff Davis ។

លោក​ Davis បាន​ថ្លែង​ប្រាប់​អ្នក​យកព័ត៌មានថា​នាវា​ធ្វើការ​ស្រាវជ្រាវប្រភេទ​ស៊ីវិលមួយ​គ្រឿង​របស់​កង​នាវា​ស.រ.អា កំពុង​រៀប​ចំ​ប្រមូល​យក​យាន drone ​២​គ្រឿង​ដែល​គាំ​ង​ដំណើរ​ក្នុង​ទឹក ចម្ងាយ​៩៣គីឡូម៉ែត្រ​ពី​ឈូង​សមុទ្រ​ Subic ក្នុង​ប្រទេស​ហ្វីលីពីន នៅ​ពេល​ដែល​នាវា​ចិន​មក​ដល់។ នាវា​ចិន​បាន​ប្រើ​ប្រាស់​នាវា​តូច​មួយគ្រឿង​ទៅដណ្តើម​យក​យាន drone មួយគ្រឿង គ្រា​ដែល​នាវា​យោធា​ស.រ.អាកំពុង​តែ​ស្រង់​យក​យាន drone មួយគ្រឿង​ទៀត៕

XS
SM
MD
LG