ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកំពូលស.រ.អា. ស្វាគមន៍សមាជិកមេធាវីថ្លង់​ចូលរួមជាសមាជិកគណៈមេធាវីក្នុងកម្មវិធី​ពិសេស


រូបភាពឯកសារ៖ ចេរ៉ូប៊ីន កាន់​សៀវភៅ​មួយក្បាល​តុបតែង​ដោយ​ដងទង់ជាតិ​នៅ​តុលាការ​កំពូល​ក្នុង​ក្រុង​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី០៤ មេសា ២០១៦ (AP Photo/J. Scott Applewhite)
រូបភាពឯកសារ៖ ចេរ៉ូប៊ីន កាន់​សៀវភៅ​មួយក្បាល​តុបតែង​ដោយ​ដងទង់ជាតិ​នៅ​តុលាការ​កំពូល​ក្នុង​ក្រុង​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី០៤ មេសា ២០១៦ (AP Photo/J. Scott Applewhite)

ក្រុមសមាជិកមេធាវីមានត្រចៀកថ្លង់ចំនួន១៣នាក់នឹង​ចូលរួមជាសមាជិកគណៈមេធាវីរបស់តុលាការកំពូលសរអាក្នុងពិធីមួយដែលគេនឹ​ងរៀបចំនៅសប្តាហ៍ខាងមុខ។

សមាគមគណៈមេធាវីសម្រាប់មេធាវីដែលមានត្រចៀកថ្លង់និងពិបាកស្តាប់ឮហៅថា (DHHBA) និយាយថានេះជាក្រុមមេធាវីត្រចៀកថ្លង់ចំនួនធំ​បំផុត​ដែលត្រូវបានអនុញាតិឲ្យចូលធ្វើការក្នុងសមាជិកគណៈមេធាវីរបស់តុលាការកំពូលក្នុងរយៈពេលតែមួយ។

ពិធីដាក់បញ្ចូលពួកគេដែលនឹងត្រូវធ្វើនៅថ្ងៃទី១៩ ខែមេសាខាងមុខនេះ គឺជាពិធីពិសេសមួយ ដែលនៅក្នុងនោះក្រុមមេធាវីទាំងនេះត្រូវគេអនុញាតិឲ្យប្រើប្រាស់ទូរស័ព្ទដៃក្នុងរយៈពេលកំណត់ជាក់លាក់ដើម្បីអានឯកសារក្នុងពេលដំណើរការនីតិវិធីតុលាការនានា។ ទូរស័ព្ទដៃនិងគ្រឿងអេឡិចត្រូនិចនានា ជាធម្មតាត្រូវគេហាមឃាត់មិនឲ្យយកចូលក្នុងតុលាការទេ។

លោក Anat Maytal នាយកនៃ​សមាគម​មេធាវីដែលមានត្រចៀកថ្លង់និងពិបាកស្តាប់ DHHBA បានថ្លែងថា​កាដាក់បញ្ចូលក្រុមមេធាវីរបស់លោកគឺដើម្បីបង្កើតជាទំលាប់បទដ្ឋានមួយដែលអាចលើកទឹកចិត្តដល់ជនពិការឬអ្នកមានត្រចៀកថ្លង់ក្នុងការស្វែងរកអាជីពផ្នែកច្បាប់ ហើយនឹងបង្ហាញពីវិជ្ជាជីវៈច្បាប់និងបើកឱកាសដល់មជ្ឈដ្ឋានចំរុះ៕

XS
SM
MD
LG