ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​រារាំង​ការ​ខំប្រឹង​ប្រែង​របស់​ប្រធានាធិបតី​ត្រាំ​ក្នុង​ការ​បញ្ចប់​កម្មវិធី​សម្រាប់​ជនអន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម


ក្រុម​មនុស្ស​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​គេ​ហៅ​ថា DACA កំពុង​លុត​ជង្គង់​ដើម្បី​ស្វាគមន៍​ដល់​ការ​សម្រេច​​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ២០២០។
ក្រុម​មនុស្ស​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​គេ​ហៅ​ថា DACA កំពុង​លុត​ជង្គង់​ដើម្បី​ស្វាគមន៍​ដល់​ការ​សម្រេច​​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ២០២០។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​រារាំង​ការ​ខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ ដូណាល់​ ត្រាំ ដើម្បី​បញ្ចប់​កម្មវិធី​ដែល​ការ​ពារ​កុំ​ឲ្យ​និរទេស​ជន​អន្តោប្រវេសន៍​រាប់​សែន​នាក់​ដែល​គ្មាន​ក្រដាស​ស្នាម​ដែលត្រូវ​បា​គេ​នាំ​មក​កាន់​សហរដ្ឋ​អាមេរិក​នៅ​ពេល​នៅ​ជា​កូន​ក្មេង។

ការ​សម្រេច​ដ៏​ភ្ញាក់​ផ្អើល​ដោយ​សំឡេង​៥​ទល់​នឹង​៤ ដែល​ត្រូវ​បាន​សរសេរ​ដោយ​លោក​ John Roberts​ ប្រធាន​ចៅ​ក្រម​អភិរក្ស​និយម​របស់​តុលាការ​កំពូល​ និង​បាន​ចូល​រួម​ដោយ​ពួក​ចៅក្រម​សេរី​និយម​៤​នាក់​ទៀត​របស់​តុលាការ​កំពូល មានន័យ​ថា​ កម្មវិធី​ដែល​គេ​ស្គាល់​ថា ការ​មក​ដល់​របស់​កូន​ក្មេង​នៅ​សហរដ្ឋ​អាមេរិក​ឬ​ហៅ​ថា​ DACA​ នឹង​ស្ថិត​នៅ​ជា​ធរមាន​នៅ​ពេល​អនាគត​ ដោយ​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​ដែល​គ្មាន​ក្រដាស​ស្នាម​ចំនួន​៧​សែន​នាក់​រស់​នៅ​និង​ធ្វើ​ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

កម្មវិធី​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១២​ តាម​រយៈ​បទ​បញ្ជា​របស់​អតីត​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា។ អ្នក​ទទួល​បាន​កម្មវិធី​ DACA​ ដែល​គេ​ហៅ​ថា «អ្នក​សុបិន្ត​ឬ ​Dreamer»​ ហើយ​ភាគ​ច្រើន​មក​ពីប្រទេស​ម៉ិកស៊ិក និង​តំបន់​អាមេរិក​កណ្តាល​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា​ការ​ធានា​រ៉ាប់​រង​ខាង​សុខភាព​និង​ប័ណ្ណ​បើកបរ។

ក៏ប៉ុន្តែ ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាន​ធ្វើ​យុទ្ធនាការ​បញ្ចប់​កម្មវិធី DACA​ និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់នៅ​ក្នុង​ប្រទេស​ បាន​បញ្ជា​ឲ្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​នៅ​ឆ្នាំ​២០១៧ បញ្ឈប់​កម្មវិធី​នោះ ​ដោយ​បាន​ហៅ​វា​ថា «ខុស​ច្បាប់»។ ការ​ជំទាស់​ប្រឆាំង​ខាង​ផ្លូវ​ច្បាប់​ដល់​ការ​សម្រេច​ដើម្បី​បញ្ចប់​កម្មវិធី​ DACA​ បាន​ត្រូវ​ធ្វើ​នៅ​តាម​តុលាការ​សហព័ន្ធ​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​ បាន​បណ្តាល​ឲ្យ​មាន​ការ​ប្តឹង​ឧទ្ធរណ៍​របស់​រដ្ឋបាល​ប្រធានាធិបតី​ ត្រាំ ទៅ​តុលាការ​កំពូល៕

XS
SM
MD
LG