ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​ពិសេស​ស.រ.អា.​សម្លាប់​មេបញ្ជាការ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​ចាប់​ខ្លួន​ប្រពន្ធ​របស់​គាត់


សកម្មជន​របស់​អង្គការ​ Greenpeace ឡើង​លើ​រូបសំណាក Golden Victoria និង​ចង​បដា​ដែល​សរសេរ​ថា «មិន​អាច​ដក​ដង្ហើម​នៅ​ក្នុង​ទីក្រុង​បាន​ទេ​ ឬ Breathless through the city» ដើម្បី​ប្រឆាំង​នឹង​ការ​បំពុល​ខ្យល់​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់។
សកម្មជន​របស់​អង្គការ​ Greenpeace ឡើង​លើ​រូបសំណាក Golden Victoria និង​ចង​បដា​ដែល​សរសេរ​ថា «មិន​អាច​ដក​ដង្ហើម​នៅ​ក្នុង​ទីក្រុង​បាន​ទេ​ ឬ Breathless through the city» ដើម្បី​ប្រឆាំង​នឹង​ការ​បំពុល​ខ្យល់​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់។

សេតវិមាន​និង​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ថាកងកម្លាំង​ពិសេស​ស.រ.អា.​បាន​សម្លាប់​មេបញ្ជាការ​ម្នាក់​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​ចាប់​បាន​ប្រពន្ធ​គាត់​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី។​

ការ​វាយ​ប្រហារ​ឆ្មក់​កាល​ពី​យប់ថ្ងៃ​សុក្រ​មាន​ទិសដៅ​វាយ​ប្រហារ​បុរស​ទុយនីស៊ី​ម្នាក់​ឈ្មោះ Abu Sayyaf ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​ព៌ណនា​ថា​មាន​ទាក់ទិន​នឹង​កិច្ច​ប្រតិបត្តិការ​ខាង​យោធា​និង​ខាង​ហិរញ្ញវត្ថុ​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នេះ​ ដោយ​មាន​រួម​មាន​ផ្សារ​ងងឹតលក់​ឧស្ម័ន​និង​ប្រេង​ដែល​ផ្តល់​ប្រាក់​ដល់​សកម្មភាព​ជា​ច្រើន​របស់​អង្គការ​នេះ​ផង​ដែរ។​

សេតវិមាន​បាន​និយាយ​ថា​កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា​លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ បាន​បញ្ជា​ដល់​ក្រសួង​ការពារ​ជាតិ​ឱ្យ​បញ្ជូន​ក្រុម​ទាហាន​ស.រ.អា.​ដែល​មាន​មូលដ្ឋានក្នុង​ប្រទេស​អ៊ីរ៉ាក់​ឱ្យ​ធ្វើ​ប្រតិបត្តិការ​នៅ​ al-Omar។​

ប្រពន្ធ​របស់​មេដឹកនាំ​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​រូប​នេះ​ឈ្មោះ​ Umm Sayyaf កំពុង​ឋិត​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ក្រុម​យោធា​ស.រ.អា.​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ នៅ​ក្នុង​ពេល​ឆ្មក់​វាយ​ប្រហារ​នោះស្ត្រី​វ័យ​ក្មេង​ Yazidi ម្នាក់​ដែល​ប្តី​ប្រពន្ធ​នេះ​បាន​ចាប់​ឃុំឃាំង​បាន​ត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព។

បើតាម​អ្នកស្រី​ Bernadette Meehan​ អ្នកនាំពាក្យ​នៃក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ឲ្យ​ដឹង​ថា​គ្មាន​ទាហាន​ស.រ.អា.​ណា​ម្នាក់​ស្លាប់​ឬ​ត្រូវ​របួស​ទេ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ។​

ក្រុម​មន្ត្រី​ស.រ.អា.​បាន​និយាយ​ថា​ ការ​ឆ្មក់​វាយប្រហារ​ដែល​បាន​សម្លាប់​មេបញ្ជាការ​រូប​នេះ​មិនមែន​ជា​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ Bashar al-Assad ទេ៕

XS
SM
MD
LG