ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ថា នឹង​មិន​មាន​កិច្ចព្រមព្រៀង​ DACA ទៀត​ទេ


បាតុករ​កាន់​បដា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​វិមាន​សភា Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
បាតុករ​កាន់​បដា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​វិមាន​សភា Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អាទិត្យ បាន​អំពាវនាវ​ឲ្យ​មាន​ច្បាប់​អន្តោប្រវេសន៍​កាន់​តែ​តឹងរ៉ឹង​ជាង​មុន ដោយ​ប្តេជ្ញា​ថា នឹង​គ្មាន​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី DACA ទៀត​ទេ។ កម្មវិធី DACA នេះ​គឺ​ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​កុមារ​ដែល​ត្រូវ​បាន​នាំ​មក​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​អាច​បន្ត​រស់នៅ​ក្នុង​ប្រទេស​នេះ​និង​អាច​សិក្សា​និង​ធ្វើ​ការងារ​ដោយ​ស្របច្បាប់​បាន។ កម្មវិធី ​DACA នេះ ត្រូវ​បាន​អនុម័ត​ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា។

លោក ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា «ភ្នាក់ងារ​យាម​ល្បាត​ព្រំដែន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​នៅ​ឯ​ព្រំដែន ដោយសារ​តែ​ច្បាប់​គណបក្ស​ប្រជាធិបតេយ្យ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ដែល​ដូចជា​ចាប់​បាន​ហើយ​ដោះលែង​វិញ‍»។

លោក ត្រាំ បាន​បន្ថែម​ទៀត​ថា «វា​កាន់​តែ​គ្រោះថ្នាក់​ហើយ។ មនុស្ស​កាន់​តែ​ច្រើន​ចូល​មក​តាម​រថយន្ត Caravan។ សមាជិក​គណបក្ស​សាធារណរដ្ឋ​ត្រូវ​តែ​អនុម័ត​លើ​ច្បាប់​ដែល​តឹងរ៉ឹង​ជាងមុន​ក្នុង​ពេល​ឥឡូវ​នេះ។ មិន​ត្រូវ​មាន​កិច្ចព្រមព្រៀង DACA ទៀត​ទេ‍។‍»

នៅ​ក្នុង​សារ​បន្ទាប់​ទៀត លោក ត្រាំ បាន​សរសេរ​ថា «មនុស្ស​ដ៏​ច្រើន​ដែល​ចូល​មក​នេះ​កំពុង​តែ​ព្យាយាម​ទាញ​យក​គុណប្រយោជន៍​ពី​កម្មវិធី DACA។ ពួកគេ​ចង់​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ»។​

រដ្ឋបាល​លោក ត្រាំ បាន​បញ្ចប់​កម្មវិធី DACA នេះ​កាល​ពី​ខែ​កញ្ញា ប៉ុន្តែ​បាន​ផ្តល់​ពេល​វេលា​ដល់​សភា​រយៈពេល​៦​ខែ ដើម្បី​រៀបចំ​ផែនការ​អចិន្ត្រៃយ៍​មួយ​សម្រាប់​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​នេះ៕

XS
SM
MD
LG