ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្នើ​កុំ​ឱ្យ​ធ្វើបាប​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​នៅ​កម្ពុជា


រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ពី លោក​ ញ៉យ​ ចំរើន ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​​ នា​វេលា​ថ្ងៃ​ត្រង់​ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ពី លោក​ ញ៉យ​ ចំរើន ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​​ នា​វេលា​ថ្ងៃ​ត្រង់​ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។

នៅក្នុង​លិខិត​ចុះថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ផ្ញើ​​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​​ដែល​ VOA ​ទទួល​បាន​ សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​របាយការណ៍​នានា​ពី​ភាព​មិន​ប្រក្រតី​យ៉ាង​ធំ​កើត​មាន​ឡើង​នៅក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចូលរួម​ជាមួយ​នឹង​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ ដោយ​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​អនុញ្ញាត​ឱ្យសមាជិក​សភា​គណបក្ស​ប្រឆាំង​បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ ដោយ​គ្មាន​ការ​ភ័យខ្លាច​ការ​ចាប់​ខ្លួន​ ឬ​ការ​យក​មក​កាត់​ទោស​អ្វី​ឡើយ។

នៅក្នុង​លិខិត​ចុះថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ផ្ញើជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ VOA ​ទទួល​បាន​ សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​របាយការណ៍​នានា​ពី​ភាព​មិន​ប្រក្រតី​យ៉ាង​ធំ​កើត​មាន​ឡើង​នៅក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចេះ​លិខិត​ចុះថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ផ្ញើជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាក់ទងនឹង​បញ្ហា​តានតឹង​ខាង​នយោបាយ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ)
សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចេះ​លិខិត​ចុះថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ផ្ញើជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាក់ទងនឹង​បញ្ហា​តានតឹង​ខាង​នយោបាយ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ)

សមាជិក​ព្រឹទ្ធសភា​ទាំងនោះ​មាន​លោក​ Christopher Murphy លោក Richard Blumenthal លោក​ស្រី Amy Klobuchar ​លោកAl Franken ​លោកស្រី Maria Cantwell ​លោក​ Sheldon Whitehouse ​និង​លោកស្រីElizabeth Warren។ សមាជិក​ព្រឹទ្ធសភា​ទាំង​នោះបាន​បន្ថែម​ថា​ បើ​ទោះបី​ជា​មាន​ការ​ព្រួយ​បារម្ភ​ក្តី ក៏​ពួកគេ​សម្តែងក្តី​សង្ឃឹម​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ទុក​ឱកាស​ឱ្យ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​តាម​អណត្តិ​របស់​ពួកគេ​ ដោយ​មិន​មាន​ការ​ភ័យខ្លាច ​ឬ​ការគំរាម​កំហែង។

សមាជិក​ព្រឹទ្ធសភា​ទាំង​នោះ​បាន​បន្ថែម​ថា៖​«ជាចៃដន្យ​អាក្រក់​ព្រឹត្តិការណ៍​ដែល​កើត​មាន​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ រួមមាន​ ការ​វាយ​ប្រហារ​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រឆាំងនឹង​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពី​ខាង​មុខ​អគារ​សភាជាតិ​កាលពី​ខែ​តុលា​ គឺ​បាន​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរការ​ប្រជាធិបតេយ្យ‍»។

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​វិញ​កំពុង​តែ​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ បន្ទាប់​ពី​សភាជាតិ​ដែល​មាន​តែ​សមាជិក​គណបក្ស​កាន់​អំណាច​លុប​ចោល​សមាជិកភាព​សភាជាតិ​របស់​លោក​ ដើម្បី​ឱ្យ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ក្នុង​រឿង​បរិហារកេរ្តិ៍​លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស។

​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ទាំងនេះ​ក៏​ស្នើ​សុំ​ឱ្យ​ដោះលែង​លោក មាជ សុវណ្ណារ៉ា ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ជា​បន្ទាន់​ផង​ដែរ។ លោក​ ម៉ាជ សុវណ្ណារ៉ា​ ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នា​ទីក្រុង​ភ្នំពេញ​ ដោយ​រងការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

សមាជិក​ព្រឹទ្ធសភា​ក៏​អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា​បញ្ចប់​ការ​រឹបអូស​យក​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​នាំ​យក​ជន​ល្មើស​មក​កាត់​ទោស និង​បញ្ឈប់​សកម្មភាព​ជួញដូរ​មនុស្ស​ផងដែរ។

កាលពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន សមាជិក​សភា​សហរដ្ឋអាមេរិក​ចំនួន​១៦នាក់​ក៏បាន​សរសេរ​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​លុប​សមាជិកភាព​តំណាងរាស្រ្ត​របស់​លោក សម រង្ស៊ី​ និង​ការ​វាយ​តប់​លើ​អ្នក​តំណាងរាស្រ្ត​ ញ៉យ ចំរើន​ និង​លោក គង់​ សភា ​ផងដែរ៕

XS
SM
MD
LG