ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា​ការចាប់ខ្លួន​លោក កឹម សុខា បង្ហាញ​កំណើន​ផ្តាច់​ការនិយម


លោក​ John McCain ​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Arizona។

លោក​ John McCain ​បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ Twitter​ របស់​លោក​ថា៖ «ការគាប​សង្កត់​ដែល​មិន​អាច​ទទួល​យក​បាន ទៅ​លើ​ក្រុម​មេដឹកនាំ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹង​ពី​កំណើន​នៃ​ភាពផ្តាច់ការ​និយម​ដ៏គួរឲ្យ​ព្រួយបារម្ភ‍»។

សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ ដ៏​មាន​ឥទ្ធិពល​គឺ​ លោក​ ​ចន ម៉ាក់ខេន ​(John McCain)​ ​បាន​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក្រោយពេល​ដែល​លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទក្បត់​ជាតិ។

លោក​ John McCain ​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Arizona បាន​ថ្លែង​នៅ​លើ​ប្រព័ន្ធ​ Twitter​ របស់​លោក​ថា៖

«ការគាប​សង្កត់​ដែល​មិន​អាច​ទទួល​យក​បាន ទៅ​លើ​ក្រុម​មេដឹកនាំ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹង​ពី​កំណើន​នៃ​ភាពផ្តាច់ការ​និយម​ដ៏គួរឲ្យ​ព្រួយបារម្ភ‍»។

លោក​ John McCain ​បាន​សរសេរ​លើបណ្តាញ​ Twitte​r របស់​លោក​ ដែល​ភ្ជាប់​ជាមួយ​នូវ​រូបថត​លោក កឹម សុខា និង​អត្តបទ​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​ដែល​ដាក់​ចំណងជើង​ថា កម្ពុជា​ចោទ​ប្រកាន់​មេដឹកនាំ​គណបក្ស​ជំទាស់​ពី​បទ​ក្បត់​ជាតិ។

សហគមន៍អន្តរជាតិ ​មាន​ស.រ.អា.សហភាព​អឺរ៉ុប ​អ.ស.ប. ​អូស្ត្រាលី ​អង់គ្លេស និង​អង្គការ​អន្តរជាតិ​ធំៗ​បាន​បន្តប្រតិកម្មនឹង​ការចាប់​ខ្លួនលោក កឹម សុខា​ ​ប្រធានគណបក្សសង្គ្រោះជាតិ ដោយ​ចោទ​សួរ​ចំពោះ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ក្នុងពេល​បោះឆ្នោត​ឆ្នាំ២០១៨។ ប៉ុន្តែព្រះ​រាជអាជ្ញាសាលា​ដំបូងរាជធានីភ្នំពេញបានសម្រេចចិត្ត​ធ្វើ​ការចោទប្រកាន់លោក កឹម សុខា ​ពី​បទ «សន្ទិដ្ឋិភាពជា​មួយបរទេស»​ ​ដែល​ជាបទ​ល្មើសស្មើ​នឹងអំពើ​ក្បត់​ជាតិ ​ហើយអាច​ប្រឈម​នឹងការ​ដាក់ទោសក្នុង​ពន្ធនាគារ​ពី១៥ឆ្នាំ​ដល់៣០​ឆ្នាំ។​

លោក​ កឹម សុខា​ ប្រធានគណបក្សជំទាស់ដ៏​ធំ​នៅកម្ពុជា ​ត្រូវ​បានអាជ្ញាធរចាប់​ខ្លួនកាល​ពី​ថ្ងៃ​អាទិត្យកន្លង​ទៅដោយ​សំអាងលើ​ការថ្លែង​របស់លោកនៅ​ក្នុងវីដេអូ​ខ្លី​មួយ ​ដែល​គេចែក​ចាយ​ពេញ​បណ្តាញហ្វេសប៊ុក​ ហើយ​ត្រូវបាន​អង្គភាពប្រតិកម្ម​រហ័សនៃ​ទីស្តីការគណៈ​រដ្ឋ​មន្ត្រីផ្សាយ​បន្ត​ជាសាធារណៈតែ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះក្រោយការចាប់​ខ្លួនមេ​ដឹកគណបក្សជំទាស់រូប​នេះ។​

តាម​រយៈ​ខ្សែ​អាត់វីដេអូ​ដែល​គ្មានកាល​បរិច្ឆេទ​នេះ លោក​ កឹម សុខា​ បាន​ថ្លែងទៅ​កាន់អ្នក​គាំទ្រ​ក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ​២០១៣​ ​ដោយ​លើកឡើង​អំពីយុទ្ធ​សាស្ត្រនយោបាយរបស់​គណបក្សជំទាស់តទល់​នឹងគណ​បក្សប្រជាជនកម្ពុជា​របស់លោក ហ៊ុន សែន។ តែក្រុម​មន្ត្រី​គណបក្ស​ជំទាស់​វិញ​បាន​ចាត់ទុក​ថា ​ទង្វើចុង​ក្រោយ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​នេះ ជា​ការបង្ក្រាប​គណបក្ស​ជំទាស់ និង​មេដឹកនាំ​របស់​ខ្លួន​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​បាន៕

XS
SM
MD
LG