ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​ស.រ.អា​នឹង​បោះឆ្នោត​អំពី​សេចក្តី​សម្រេច​ចិត្ត​​ស្តី​ពី​យុទ្ធនាការ​​របស់​​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន


រូបឯកសារ៖ លោក​ Richard Blumenthal សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ Connecticut

គេរំពឹងថា​ ក្រុម​សមាជិកព្រឹទ្ធសភា​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​តូច​នឹង​ចូល​រួម​ជាមួយ​ពួក​ប្រជាធិបតេយ្យក្នុង​ការអនុម័តសេចក្តី​សម្រេច​ចិត្តនេះ។​

ព្រឹទ្ធសភា​ស.រ.អា​មានកំណត់​នឹង​ពិចារណា​ជា​ថ្មី​អំពី​សេចក្តីសម្រេចចិត្តមួយ​ ដើម្បី​បញ្ឈប់​ការ​គាំទ្ររបស់​អាមេរិក​ដល់​អន្តរាគមន៍យោធា​របស់ប្រទេសអារ៉ាប៊ីសាអូឌីត​ក្នុង​សង្គ្រាម​ស៊ីវិល​នៃ​ប្រទេស​យេម៉ែន​ជាមួយ​ការ​បោះឆ្នោត​មួយ​អំពី​វិធានការ​នេះ ​ដែល​បានត្រូវ​គ្រោងធ្វើនៅ​រសៀល​ថ្ងៃព្រហស្បតិ៍នេះតាម​ពេល​វេលាក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

គេរំពឹងថា​ ក្រុម​សមាជិកព្រឹទ្ធសភា​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​តូច​នឹង​ចូល​រួម​ជាមួយ​ពួក​ប្រជាធិបតេយ្យក្នុង​ការអនុម័តសេចក្តី​សម្រេច​ចិត្តនេះ។​

ព្រឹទ្ធសភា​អាមេរិកាំង​ ដែល​ដឹក​នាំ​ដោយ​ពួក​សាធារណរដ្ឋបានបោះឆ្នោត ៦០ សំឡេង​ទល់​នឹង​៣៩​សំឡេង​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ចាប់ផ្តើមជជែក​ដេញ​ដោលគ្នា​អំពី​វិធានការនេះ ដោយ​រឹងទទឹង​នឹង​រដ្ឋបាល​លោក​ត្រាំ ដែល​បាន​និយាយ​បង្ហាញ​ហេតុផលយ៉ាង​ខ្លាំង​ក្លាប្រឆាំង​នឹង​ការ​ផ្តាច់​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុងរីយ៉ាដ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស.រ.អា​យូរយា​មក​ហើយ។

លោក​ Richard Blumenthal សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ Connecticut បាននិយាយ​ប្រាប់វីអូអេ​ថា «គេត្រូវការ​ឱ្យមានការ​បញ្ចប់​ការ​ឃុបឃិត​របស់​ស.រ.អ.នៅ​ក្នុង​ការ​ទម្លាក់គ្រាប់បែក​លើ​ក្រុម​ជនស៊ីវិល និង​ការ​សម្លាប់ក្រុមកុមារនៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​ជា​ឧក្រិដ្ឋកម្មសង្គ្រាម»។

លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ឯករាជ្យ​ប្រចាំ​រដ្ឋ​ Vermont ដែល​ជា​សហអ្នកផ្តើមគំនិត​នៃ​វិធនាការ​នេះ​បានមានប្រសាសន៍ថា «សេចក្តី​សម្រេចចិត្តនេះ​ចែង​ថា​គឺ​នៅក្នុង​សង្គ្រាមដ៏អាក្រក់និងរន្ធត់​នេះហើយដែល​សភា​ប្រុងប្រៀបធ្វើសកម្មភាព​ហើយ​ខ្ញុំសង្ឃឹមខ្លាំង​ថា​យើង​ទាំងអស់គ្នា​នឹង​ក្តាប់យក​ឱកាស​នេះ»៕

XS
SM
MD
LG