ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាងច្បាប់​ពន្ធដារ


មេដឹកនាំ​ព្រឺទ្ធសភាអាមេរិកលោក Mitch McConnell ចាកចេញ​ពី​សភា​បន្ទាប់ពី​ធ្វើការ​តស៊ូ​មតិ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០២ ធ្នូ ២០១៧។
មេដឹកនាំ​ព្រឺទ្ធសភាអាមេរិកលោក Mitch McConnell ចាកចេញ​ពី​សភា​បន្ទាប់ពី​ធ្វើការ​តស៊ូ​មតិ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០២ ធ្នូ ២០១៧។

កាល​ពីព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ព្រឹទ្ធសភា​ស.រ.អា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់មួយ​អំពី​ពន្ធដារ​របស់​គណបក្ស​សាធារណរដ្ឋ​មាន​ទឹក​ប្រាក់​១,៥លាន​ លាន​ដុល្លារ​ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ​៥១​ទល់​នឹង៤៩។

នៅ​ពេល​នេះសេចក្តី​ព្រាង​ច្បាប់​នេះ​របស់​ព្រឹទ្ធសភា​ស.រ.អា​ត្រូវ​សម្របសម្រួល​ជាមួយ​សេចក្តី​ព្រាង​ច្បាប់មួយ​ដែល​សភា​តំណាង​រាស្ត្រអាមេរិកាំង​បានអនុម័ត​កាលពី​ពេលមុន​នេះ។​ សេចក្តីព្រាង​ច្បាប់​ដែល​បានត្រូវ​សម្របសម្រួល​នេះ​ត្រូវតែ​ទទួល​ការ​យល់​ព្រមពី​សភា​ទាំងពីរ​នៅមុន​ពេល​ត្រូវបញ្ជូន​ទៅ​ឱ្យ​ប្រធានាធិបតី​ចុះហត្ថលេខា។​

លោក Jeff Flake សមាជិក​ព្រឹទ្ធសភា​ស.រ.អា​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​លោក​នឹង​បោះឆ្នោត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​គួរ​កត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ។ ​លោក​បាន​ថ្លែង​ថា​ជា​ថ្នូរនឹងការបោះឆ្នោតថា​ «បាទ» របស់​លោក​

លោក​បាន​ទទួល​ការសន្យា​មួយ​ថា​នឹងមានការ​អនុម័តសេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​ការពារ​ក្រុម​មនុស្ស​វ័យ​ក្មេង​គ្មាន​ឯកសារ​ជិត​៨​សែន​នាក់ដែលបាន​ត្រូវនាំ​មក​កាន់ស.រ.អានៅ​ពេល​ពួក​គេជាកុមារ។

លោក Flake បាន​មាន​ប្រសាសន៍នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​លោក​បាន​ទទួល​ «ការសន្យា​មួយ​ពីពួក​មេដឹកនាំ​ព្រឹទ្ធសភា​និង​រដ្ឋបាលថា​នឹងធ្វើការ​ជាមួយ​ខ្ញុំ​អំពី​ដំណោះស្រាយតាម​សេចក្តី​ព្រាង​ច្បាប់មួយដើម្បី​ឱ្យមានការ​លូតលាស់​ជាងមុន​នៅ​ក្នុង​ប្រទេស​សម្រាប់​ឱ្យមានការការពារ​ដោយ​យុត្តិធ៌ម​និងអចិន្ត្រៃយ៍​ដល់ក្រុមជនឋិត​ក្នុង​កម្មវិធី​ DACA។» ការ​បោះឆ្នោតគាំទ្រ​របស់​លោក Flake បានជួយឱ្យ​សេចក្តីព្រាង​ច្បាប់នេះទទួល​ការអនុម័ត៕​

XS
SM
MD
LG