ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​ស.រ.អា.​ បដិសេធ​សំណើ​ច្បាប់​​ទឹក​ស្អាត​របស់​លោក​​អូបាម៉ា


រូបឯកសារ ៖ ថ្ងៃ​លិច​នៅ​តំបន់​ដី​សើម​ St. John's Marsh ក្នុង​សង្កាត់​ Clay រដ្ឋ​ Michigan។
រូបឯកសារ ៖ ថ្ងៃ​លិច​នៅ​តំបន់​ដី​សើម​ St. John's Marsh ក្នុង​សង្កាត់​ Clay រដ្ឋ​ Michigan។

ព្រឹទ្ធសភា​​ស.រ.អា. បាន​បោះ​ឆ្នោត​រារាំង​រដ្ឋបាល​លោក​អូបាម៉ា​ទៅលើ​ច្បាប់​ថ្មី​ដែល​មាន​គោល​បំណង​ការពារ​តំបន់​ដី​សើម ​និង​ផ្លូវ​ទឹក​ ពី​ការ​បំពុល​ និង​ភាព​រិចរិល​នៃ​បរិស្ថាន។​ ការផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​សហរដ្ឋ​អាមេរិក​ បាន​ក្លាយ​​ជា​ការ​ប្រជែង​ផ្នែក​អេកូឡូស៊ី​ចុង​ក្រោយ​បង្អស់​​រវាង​​សភា​អាមេរិក ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ និង​សេតវិមាន។

ព្រឹទ្ធសភាស.រ.អា. បាន​បោះ​ឆ្នោត​រារាំង​រដ្ឋបាល​លោក​អូបាម៉ា​ទៅលើ​ច្បាប់​ថ្មី​ដែល​មាន​គោល​បំណង​ការពារ​តំបន់​ដី​សើម ​និង​ផ្លូវ​ទឹក​ ពី​ការ​បំពុល​ និង​ភាព​រិចរិល​នៃ​បរិស្ថាន។​ ការផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​សហរដ្ឋ​អាមេរិក​ បាន​ក្លាយជា​ការ​ប្រជែង​ផ្នែក​អេកូឡូស៊ី​ចុង​ក្រោយ​បង្អស់រវាងសភា​អាមេរិក ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ និង​សេតវិមាន។

លោក​ Mitch McConnell សមាជិក​ព្រឹទ្ធសភាមក​ពី​គណបក្ស​សាធារណរដ្ឋបាន​លើកឡើង​ថា​ ច្បាប់​ទឹកស្អាត​របស់ទី​ភ្នាក់ងារ​ការពារ​បរិស្ថាន​ (Environmental Protection Agency) គម្រាម​កំហែង​ដល់​ម្ចាស់​ដី​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។​

« វា​នឹង​បង្ខំជន​ជាតិ​អាមេរិក​ដែល​រស់​នៅ​ក្បែរគ្រលុក​ ស្នាម​ជីក​ និង​ទីលាន​ ឲ្យ​ស្នើ​សុំ​ពួក​អ្នក​ការិយាល័យ​នូវ​ការ​អនុញ្ញាត​ ដើម្បី​គ្រាន់​តែ​ធ្វើ​អ្វី​ៗ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ពួកគេ។»

ប៉ុន្តែ​វា​មិន​មែន​បែប​នោះ​ទេ នេះ​បើ​យោង​ទៅ​លើ​លោក​ Barbara Boxer សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ។​

«​វា​មិន​សមហេតុផល​ទាល់​តែ​សោះ។ ការពិត​នោះ​គឺ​ថា​ ច្បាប់​គ្រប់គ្រង​ទឹក​ស្អាត​ នឹង​ការពារ​ទឹក​សម្រាប់​ពិសារ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​ចំនួន​១១៧​លាន​នាក់»។

ការបោះ​ឆ្នោត​ព្រឹទ្ធសភា​មួយ​នេះ​ គឺ​គ្រាន់​ជា​ជំហាន​មួយ​នៅ​ក្នុង​ដំណើរ​ការប៉ុណ្ណោះ​។​ សេតវិមាន​បាន​សន្យា​ថា ​នឹង​បោះឆ្នោត​វេតូ​ ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ណា​ ដែល​ផ្ទុយ​ពី​ច្បាប់​របស់​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​ ដែល​កំណត់​គោលការណ៍​ណែនាំ​អំពី​ផ្ទៃ​ទឹក​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ជិតផ្លូវ​ទឹក។​

អ្នក​ជំទាស់​បាន​និយាយ​ថា​ ច្បាប់​នោះ​ត្រូវបាន​ព្រាង​ឡើង​យ៉ាង​ទូលំទូលាយថា​ នៅ​សឹង​តែ​គ្រប់​ទី​កន្លែង​ដែល​ទឹក​ត្រូវ​បាន​ប្រមូល​តាម​ធម្មជាតិ​នៅ​លើ​ទ្រព្យ​សម្បតិ្ត​ឯកជន​ អាច​នឹង​ត្រូវ​ចាត់​ទុក​ជា​ការ​រំលោភ​ចូលកម្មសិទ្ធិឯកជន​ច្បាប់​សហព័ន្ធ។

​សកម្មភាព​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​កើត​ចេញ​មក​ពី​ច្បាប់​សកម្មភាព​ទឹក​ស្អាត​ Clean Water Act នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧០​ ដែល​ត្រូវ​បាន​យក​មក​ជជែក​នៅ​ក្នុង​តុលាការ​ជាច្រើន​ដង​ ហើយ​អាច​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​កំពូល​ មុន​ពេល​ដែល​ការជជែក​ពិភាក្សា​នៅ​វិមាន​សភា​ Capitol ត្រូវ​បាន​បញ្ចប់។​

តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​បាន​រារាំង​ច្បាប់​គ្រប់គ្រង​ទឹក​ស្អាត​របស់​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ការសម្រេច​មួយ​ទំនង​នឹង​មាន​ការប្តឹង​ឧទ្ធរណ៍​ត​ទៅ​ទៀត៕​


ប្រែសម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG