ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​ច្រាន​ចោល​សំណើ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍


ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ដំណោះ​ស្រាយ​បញ្ហា​អន្តោប្រវេសន៍​របស់​គណបក្ស​ទាំង​២ នៅ​រដ្ឋ​ធានី​វ៉ាស៊ីតោន កាល​ពី​ថ្ងៃទី​១៥ កុម្ភៈ ២០១៨។
ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ដំណោះ​ស្រាយ​បញ្ហា​អន្តោប្រវេសន៍​របស់​គណបក្ស​ទាំង​២ នៅ​រដ្ឋ​ធានី​វ៉ាស៊ីតោន កាល​ពី​ថ្ងៃទី​១៥ កុម្ភៈ ២០១៨។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បានច្រាន​ចោល​សំណើ​អំពី​អន្តោប្រវេសន៍​ទាំង​បួន​ដែល​ខ្លួនបាន​ពិចារណា​ ដោយ​មាន​ការ​ពិភាក្សា​គ្នា​មួយ​សប្តាហ៍​ដើម្បីរក​ដំណោះ​ស្រាយខាង​ផ្លូវ​ច្បាប់​សម្រាប់​ក្រុម​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​គ្មាន​ឯកសារ។ ក្រុម​ជន​អន្តោ​ប្រវេសន៍​នេះ ​អាច​ប្រឈម​ការ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ​ ដោយ​ចាប់​ផ្តើមពី​ថ្ងៃ​ទី៥​ ខែ​មីនា​តទៅ។​

សំណើពីរ​របស់​គណបក្ស​ទាំង​ពីរ​ដែល​មិន​អាច​ទទួល​បាន​ការ​គាំ​ទ្រ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​បាន​នោះ​គឺទី​១ មាគ៌ា​មួយ​សម្រាប់​ឱ្យ​ពួក​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​ទទួល​សញ្ជាតិ​អាមេរិកាំង​ និង​បង្កើនសន្តិសុខ​ព្រំដែន​ស.រ.អា. ផែនការ​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ សំណើ​ទី​២​ ​ដែល​បរាជ័យ​ដែរ​នោះ​គឺ​វិធានការ​មួយ​សម្រាប់​បង្ក្រាប​ទី​ក្រុង​ទាំង​ឡាយ​ណា​ដែល​មិន​ធ្វើ​សហ​ប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​អន្តោប្រវេសន៍​សហព័ន្ធ។​

ផែន​ការ​របស់ លោក ត្រាំ បាន​ទទួល​សំឡេង​ឆ្នោត​គាំត្រ​តិច​ជាង​គេ​បំផុត​ដោយ​មាន​ឆ្នោតគាំ​ទ្រ​តែ​ ៣៩​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ដែល​មាន​សមាជិក​១០០​នាក់។​

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ សេតវិមាន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​និយាយថា ​ពួក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​«ប្រឆាំង​តវ៉ា​នឹង​សំណើ​ច្បាប់​មួយ​ក្នុង​សភា​ដែល​មាន​មាគារ​មួយ​ប្រកប​ដោយ​សប្បុរសធម៌​ទៅ​កាន់​ការ​ទទួល​សញ្ជាតិ​អាមេរិកាំង​ ពី​ព្រោះ​សំណើ​នេះ​ក៏​មាន​ការ​កែ​ទម្រង់​ដែល​ធ្វើ​ឱ្យ​ព្រំដែន​យើង​និង​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​យើង​មាន​សន្តិសុខ»៕

XS
SM
MD
LG