ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតសំឡេង៥៤ទល់នឹង៤៥ កាលពីថ្ងៃសុក្រ ដើម្បីតែងតាំងបេក្ខភាពរបស់លោក Neil Gorsuch ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានតែងតាំងសម្រាប់តំណែងចៅក្រមតុលាការកំពូលនៅក្នុងការបោះឆ្នោតមួយ ដែលសម្រេចដោយគោលការណ៍របស់គណបក្ស។
លោកអនុប្រធានាធិបតី Mike Pence បានមានវត្តមាននៅក្នុងព្រឹទ្ធសភា ដើម្បីធ្វើជាប្រធាននៃការបោះឆ្នោតតែងតាំងនេះ។
ការបោះឆ្នោតដើម្បីតែងតាំងនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសមាជិកខាងគណបក្សសាធារណរដ្ឋប្រើប្រាស់សំឡេងភាគច្រើនរបស់ពួកគេដើម្បីជាវិធីសាស្រ្តបំបាត់ភាពជាប់គាំងដែលហៅថា "nuclear option" ឬជម្រើសមិនច្បាស់លាស់។ វិធីសាស្រ្តនេះកែប្រែបទបញ្ញត្តិរបស់ព្រឹទ្ធសភាដើម្បីយកឈ្នះលើនីតិវិធីរារាំងរបស់សមាជិកខាងគណបក្សប្រជាធិបតេយ្យទៅលើបេក្ខភាពរបស់លោក Gorsuch។
ចំពោះតម្រូវការកែប្រែបទបញ្ញត្តិនេះ សមាជិកខាងគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេគ្មានជម្រើសអ្វីទេក្រៅពីធ្វើការកែប្រែយ៉ាងដូច្នេះ៕