ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson៖ ​​អាមេរិក​បាន​បើក​បណ្តាញ​ទំនាក់​ទំនង​​ផ្ទាល់​ជាមួយ​កូរ៉េ​ខាង​ជើង


​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson (ឆ្វេង) ជួប​ប្រជុំ​ជាមួយ​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន នៅ​មហា​សាល​​ប្រជាជន​ចិន​ ក្នុងទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា។
​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson (ឆ្វេង) ជួប​ប្រជុំ​ជាមួយ​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន នៅ​មហា​សាល​​ប្រជាជន​ចិន​ ក្នុងទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា។

​សហរដ្ឋ​អាមេរិក​បាន​បើក​បណ្តាញ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ ហើយ​នឹង​ស៊ើប​អង្កេត​ថា​តើ​រដ្ឋាភិបាល ​គីម ​ជុង​អ៊ុន ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ចរចា​ដើម្បី​បោះ​បង់​ចោល​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន​ដែរ​ឬទេ។

នេះ​បើ​យោង​តាម​លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ​Rex Tillerson​ ដែល​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​ប៉េកាំង​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ស្វះ​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​របស់​ចិន​ស្តីពី​យុទ្ធនាការ​នៃ​ការ​ដាក់​សម្ពាធ​អតិបរមា​ប្រឆាំង​នឹង​សាធារណ​ប្រជាធិបតេយ្យ​ប្រជាមានិតុ​កូរ៉េ។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Tillerson បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ស៊ើបអង្កេត​ថា​តើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាប់​អារម្មណ៍ការ​សន្ទនា​ហើយ​បាន​លាត​ត្រដាង​ថា ប្រទេស​ទាំង​២​នឹង​ចរចា​គ្នា។

ថ្លែង​ជាមួយ​ក្រុម​អ្នកកាសែត​ដ៏​តូច​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បន្ទាប់​ពី​ជំនួប​ជាមួយ​ប្រធានា​ធិបតី​ចិន​ ស៊ី ​ជីង​ពីង ​ហើយ​និង​ពួកមន្រ្តី​ផ្សេងទៀត ​លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក ​ដឹង​ថា ​រដ្ឋាភិបា​ក្រុង​វ៉ាស៊ីនតោន​មាន​បណ្តាញ​គមនាគមន៍​ដោយ​ផ្ទាល់របស់​ខ្លួន​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។

លោករដ្ឋ​មន្រ្តីការ​អាមេរិក​និយាយ​ថា៖ «យើង​នឹង​ស៊ើប​អង្កេត ដូច្នេះ​សូម​រង់​ចាំ​ទទួល​ព័ត៌មាន។ យើង​នឹង​ពិភាក្សា​ជាមួយ​ពួក​គេ​ដោយ​ផ្ទាល់​តាម​រយៈ​បណ្តាញ​របស់​យើង​ផ្ទាល់‍»។

​នៅ​ពេល​ដែល​ពួក​អ្នក​កាសែត​សួរ​ថា​ តើ​បណ្តាញ​ទាំង​នោះ​ពិភាក្សា​គ្នា​អំពី​អ្វី ​លោក​រដ្ឋ​មន្រ្តីការ​បរទេសអាមេរិក ​Tillerson ​បាន​និយាយ​ថា ​យើង​សួរ​ថា ​តើ​អ្នក​ឯង​ចង់​ចរចា​ទេ‍?‍»។

សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង​បាន​និយាយ​គ្នា​តាម​រយៈ​រដ្ឋាភិបាល​ផ្សេង​ទៀត​ឬ​អតីត​មន្រ្តី៕

XS
SM
MD
LG