ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិកពិភាក្សា​អំពី​បញ្ហា​ប្រទេស​អ៊ីរ៉ង់​ជាមួយ​ក្រុម​មន្ត្រី​អាល្លឺម៉ង់


លោក Mike Pompeo និង​លោក​ស្រី Merkel​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ពេល​ជួប​ប្រជុំ​នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៩។
លោក Mike Pompeo និង​លោក​ស្រី Merkel​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ពេល​ជួប​ប្រជុំ​នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៩។

​ក្នុង​ទស្សនកិច្ច​ជា​លើក​ទីមួយ​របស់​លោក​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ ​ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិកលោក​ Mike Pompeo ​កំពុង​ជួប​ជាមួយ​លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ ​Angela Merkel ​ក្នុង​ទីក្រុង​ប៊ែឡាំង។

មុន​ជំនួប​នោះ លោក​ Pompeo ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ ក្នុង​សន្និសីទ​កាសែត​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ Heiko Maas ​បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​អស់​លោក​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​រារាំង​ប្រព័ន្ធ ​INSTEX ​ដែល​អឺរ៉ុប​កំពុង​តែ​រៀប​ចំដើម្បី​ការពារ​ក្រុម​ហ៊ុនជំនួញ​ឲ្យ​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចរបស់​អាមេរិកាំង​ទេ​ បើ​សិន​ជា​ក្រុម​ហ៊ុន​ទាំង​នោះ​រក​ស៊ី​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

ប្រព័ន្ធ​នេះ​នឹង​ជួយ​ទូ​ទាត់​លុយ​កាក់​របស់​ជំនួញ​ស្រប​ច្បាប់ ដែល​មាន​រាប់​ទាំង​ការ​លក់​ថ្នាំ​ពេទ្យ និង​សេវា​ផ្សេងៗ ដែល​ទទួល​បាន​ការអនុញាត​នៅ​ក្រោម​ច្បាប់​ដាក់​ទណ្ឌកម្ម​នោះ។

ប្រព័ន្ធ ​INSTEX​ នេះ​មិន​ទាន់​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​បណ្តា​ប្រទេស​អឺរ៉ុប​សង្ឃឹម​ថា​នឹង​មាន​ដំណើរ​ការ​នៅ​មុន​រដូវ​ក្តៅ​នេះ៕

XS
SM
MD
LG