ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ស.រ.អា​នឹង​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាស៊ី


រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​ លោក Ash Carter ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​ លោក Ash Carter ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ស.រ.អា​ Ash Carter ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ អាស៊ី​នៅថ្ងៃ​សៅរ៍​នេះ។​ បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ស្ថិត​ក្នុង​កម្មវិធី​របស់​លោក​នៅ ពេល​លោក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ទាំង​ពីរ​គឺ​ប្រទេស​ឥណ្ឌា​ និង​ប្រទេស ហ្វីលីពីន។

លោក​ Ash Carter ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​សុន្ទរកថា​របស់​លោក​កាល​ពីថ្ងៃ សុក្រ​ក្នុង​បុរី​ញូវយ៉ក​ស្តីពី​បញ្ហា​សន្តិសុខ​តំបន់​អាស៊ី ។​ លោក​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​នោះ​កំពុង​អំពាវនាវ​ដល់​ស.រ.អា​ឲ្យ​មាន​ការ​គាំទ្រ​ដោយសារ​តែ សកម្មភាព​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​មាន​ប្រសាន៍​ថា៖ ​«ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ សកម្មភាព​ចិន​ កំពុង​បង្កឲ្យ មាន​ភាពតាន​តឹង​ក្នុង​តំបន់​ពិតប្រាកដ។​ ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​នានា​នៅក្នុង តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​សំដែង​ក្តី​បារម្ភ​ចំពោះ​សកម្មភាព​យោធា ​ហើយ​ជា ពិសេស​គឺ​សកម្មភាព​ចិន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​កាន់​តែ​រីក​ដុះ ដាល និង​មាន​ទំហំ​ធំ​ឡើង​នោះ។

ប្រទេស​ទាំង​នោះ​បាន​សម្តែង​ក្តី​បារម្ភ​ជា​សាធរណៈ​ផង និង​ជា​សម្ងាត់​ផង​ក្នុង ជំនួប​លំដាប់​កំពូល​នានា ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់ ​និង​ពិភពលោក។ ដូច្នេះ​ហើយ​បាន​ជា​បណ្តា​ប្រទេស​ទាំង​នោះ​កំពុង​ទាក់ទង​តាម​របៀប​ផ្សេងៗ​ជាមួយ​ស.រ.អា ដើម្បី​គាំទ្រ​ច្បាប់​ និង​គោលការណ៍​នានា​ដែល​អនុញាត​ឲ្យ​តំបន់​នេះ​មាន​ការ​រីក លូត​លាស់​បាន»។

លោក ​Carter​ បាន​ថ្លែង​ថា​ បើ​ទោះ​ជា​ស.រ.អា​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ជាមួយ ចិន​មែន​ តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ការ​តាម​មធ្យោបាយ​ដែល​ប្រទេស ទាំង​នោះ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អស្ថេរភាព​ក្នុង​តំបន់៕

XS
SM
MD
LG