ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ថា ចោរកម្ម​តាម​អ៊ីនធឺណិត​ថ្មីៗ​វាយលុក​បណ្តាញ​រដ្ឋាភិបាល


រូបឯកសារ៖ បុរស​បីនាក់​​ កំពុង​តែ​មើល​​កុំព្យូទ័រ​​​ នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ថ្ងៃពុធ​ថា​ ចោរកម្ម​តាម​អ៊ីនធឺណិត​ថ្មី​មួយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បណ្តាញ​របស់​ខ្លួន​ហើយ​ថា​ ការវាយ​ប្រហារ​គឺ​«ទ្រង់ទ្រាយ​ធំ​និង​កំពុង​បន្ត»។​ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​បាន​រាយការណ៍​កាលពី​ដើម​សប្តាហ៍​នេះ​ថាក្រុម​ចោរតាម​អ៊ីនធឺណិត​ ដែល​គេ​ជឿ​ថា​ កំពុង​ធ្វើការ​ឱ្យ​ប្រទេស​រុស្ស៊ី​បាន​លួចមើល​អ៊ីម៉ែល​ផ្ទៃ​ក្នុង​របស់​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​និង​ក្រសួង​ពាណិជ្ជកម្ម។​ របាយការណ៍​នេះ​ស្រង់​សម្តី​មន្ត្រីដែល​បារម្ភ​ថា​ការរកឃើញ​នេះ​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​នៃ​ចោរកម្ម​នេះ​តែ​ប៉ុណ្ណោះ។

សេចក្តី​ថ្លែងការណ៍​រួម​ដែល​ចេញដោយ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធ ​(FBI) ​ភ្នាក់ងារ​សន្តិសុខ​ អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនា​សម្ព័ន្ធ ​(Cybersecurity and Infrastructure Security Agency)​ និង​ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​បាន​និយាយ​ថា៖ «ស្ថានភាព​នេះ​កំពុង​វិវត្ត​ហើយ​ខណៈពេល​ដែល​យើង​កំពុង​បន្ត​ស្វែងយល់​ពីទំហំ​ពេញលេញ​នៃ​យុទ្ធនាការ​នេះ​ យើង​ដឹង​ថា​ វា​ប៉ះពាល់​ដល់​បណ្តាញ​នានា​នៅក្នុង​រដ្ឋាភិបាល​សហព័ន្ធ»។

SolarWinds Corp. ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ជា​បណ្តាញ​ត្រូវ​ពួក​ចោរ​អ៊ីនធឺណិត​ប្រើ​ដើម្បី​លួច​ចូល​បាន​និយាយ​ថា​ អតិថិជន​របស់​ខ្លួន​រហូត​ដល់​ទៅ​១៨.០០០​នាក់​បាន​ទាញ​យក​កម្ម​វិធី​ថ្មី​ដែល​គ្រោះ​ថ្នាក់​និង​ដែល​អនុញ្ញាត​ឱ្យ​ពួក​ចោរ​ អាច​លួច​មើល​អាជីវកម្ម​និង​ទីភ្នាក់ងារ​នានា​អស់​រយៈពេល​ជិត​៩​ខែ។​

ការិយាល័យ ​FBI ភ្នាក់ងារ​សន្តិសុខ​ អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ការិយាល័យ​នាយក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​បាន​បង្កើត​ក្រុម​សហការណ៍​រួម​ផ្នែក​អ៊ីនធឺណិត​ដើម្បី​ឆ្លើយតប​ដោយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក។​

លោក​ Robert O'Brien ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមានបាន​កាត់​បន្ថយ​រយៈពេល​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​នៅ​ថ្ងៃអង្គារហើយ​បាន​វិល​ត្រឡប់​មក​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ដើម្បី​ដោះស្រាយ​ការវាយ​ប្រហារ​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG