ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​អ.ស.ប.ថ្លែងថា​សកម្មភាព​អូស្ត្រាលី​​រំលោភ​ច្បាប់​ជនភៀសខ្លួន​អន្តរជាតិ​


ក្រុម​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ធ្វើ​ការ​តវ៉ា​នៅ​កោះ Manus នៃ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ​និង​ទីភ្នាក់ងារ​ជនភៀស​ខ្លួន​អ.ស.ប.​បាន​ថ្កោល​ទោស​នយោបាយ​របស់​អូស្ត្រាលី​ចំពោះ​ជន​ភៀស​ខ្លួន​និង​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ប្រមាណ​៦០០​នាក់​ដែល​នៅ​ក្នុង​អតីត​ជំរំ​ជន​អន្តោប្រវេសន៍​នៅ​ Papua New Guinea។ ​ទីភ្នាក់ងារ​អ.ស.ប.​និយាយ​ថា​ នយោបាយ​នេះ​ឃោរ​ឃៅ​ និង​រំលោភ​ច្បាប់​សិទ្ធិ​មនុស្សនិង​ជន​ភៀស​ខ្លួន។

ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា​ គ្រោះ​ថ្នាក់​មនុស្សធម៌​កំពុង​កើត​មាន​នៅ​ជំរំ​លើកោះ​ Manus Island ​ក្រោយ​ពី​អូស្ត្រាលី​ធ្វើ​ការ​សម្រេច​ចិត្ត​បិទ​ជំរំ​នោះ ​ដែល​មាន​ជន​ភៀស​ខ្លួន​និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​កំពុង​រស់​នៅ​ ហើយ​អូស្ត្រាលី​បាន​ដក​បុគ្គលិក​ជំនួយ​របស់​ខ្លួន។​

លោក ​Rupert Colville ​អ្នកនាំ​ពាក្យ​ទីភ្នាក់ងារ​សិទ្ធិ​មនុស្សនិយាយ​ថា ទីភ្នាក់ងារ​របស់​លោក​ខ្វល់​ខ្វាយ​អំពី​សុខភាព​ សុខុមាល​ភាព​ និង​សុវត្ថិភាព​របស់​មនុស្ស​ប្រមាណ​៦០០​នាក់​ ដែល​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា «មជ្ឈមណ្ឌល​ស្នាក់​នៅ»។ ​ លោក​និយាយ​ថា​ ពួក​គេ​បារម្ភ​ថា ​គេ​មិន​អាច​ចាក​ចេញ​បាន​ទេ។ ​

លោក​និយាយ​ថា ​អ្នក​ទាំង​នោះ​ធ្លាប់​ជា​ជន​រង​គ្រោះ​ កាល​ពី​អតីតកាល​ ដូច្នេះ​ការ​ភ័យ​ខ្លាច​នេះ​ត្រូវតែ​គោរព​និង​ដោះ​ស្រាយ៕

XS
SM
MD
LG