ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និយាយ​ថា បណ្តា​ប្រទេស​នៅ​តាម​ឈូងសមុទ្រ​ពែក​បាន​រៀប​ចំ​បញ្ជី​លក្ខខណ្ឌ​សម្រាប់​កាតា​


រដ្ឋមន្រ្តី​ការបទេស ​Rex Tillerson នៅ​ក្នុង​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៣ មិថុនា ២០១៧។
រដ្ឋមន្រ្តី​ការបទេស ​Rex Tillerson នៅ​ក្នុង​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៣ មិថុនា ២០១៧។

លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និយាយ​ថា ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​និង​ក្រុមសម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​រៀបចំ​បញ្ជី​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​ប្រទេសកាតា ហើយ​លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក​ទន្ទឹង​រង់ចាំ​មើល​ជម្លោះ​ការ​ទូត​រវាង​បណ្តា​ប្រទេស​នៅ​តាម​បណ្តោយ​ឈូង​សមុទ្រ​ពែក​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​មួយ។

លោក Tillerson បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «យើង​សង្ឃឹម​ថា បញ្ជី​លក្ខខណ្ឌ​នេះ​នឹង​ត្រូវ​បង្ហាញ​ដល់​ប្រទេស​កាតា ហើយ​នឹង​ត្រូវ​មាន​លក្ខណៈ​សមស្រប​និង​អាច​ធ្វើ​បាន‍»។

ប្រទេស​អារ៉ាប់ប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និង​អារ៉ាប់រួម​បាន​លើក​ឡើង​ពី​វិធានការ​ធ្វើ​ឲ្យ​ប្រទេស​កាតា​ឯកោ​កាល​ពី​២​សប្តាហ៍​មុន ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​អាក្រក់​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​តាម​ឈូងសមុទ្រ​ពែក​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នេះ។ បណ្តា​ប្រទេស​ទាំង​នេះ​បាន​ចោទប្រទេសកាតា​ថា​គាំទ្រ​អំពើ​ភេរវកម្ម ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង ដូហា បាន​បដិសេធ​យ៉ាង​ខ្លាំង។

លោក​ Tillerson បាន​និយាយ​ថា បញ្ជី​លក្ខខណ្ឌ​នោះ​ត្រូវ​បាន​ត្រៀម​រៀបចំ​និង​សម្រួបសម្រួល​ដោយប្រទេស​អារ៉ាប់ប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និង​អារ៉ាប់រួម។ លោក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​គាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ជួយ​សម្របសម្រួល​របស់​ប្រទេស​កូវ៉ែត៕

XS
SM
MD
LG