ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​​​មន្ត្រី​គុយបា​សម្រាប់​ការ​បង្ក្រាប​បាតុកម្ម​


រូប​ឯកសារ៖ ប៉ូលិស​សម្ងាត់​​ក្នុង​សម្លៀកបំពាក់​ស៊ីវិល​ចាប់​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​​ម្នាក់​ដែល​បាន​តវ៉ា​អំពី​កង្វះ​ស្បៀង​អាហារ​និង​តម្លៃ​ឡើង​ថ្លៃ​នានា​នៅ​​រដ្ឋធានី​​ឡាហាវ៉ាន​​​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២១។

សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គុយបា​ជាន់ខ្ពស់​៣​នាក់​ដែល​ជា​ចំណាត់ការបន្តបន្ទាប់​ចុង​ក្រោយ​បំផុតឆ្លើយតប​នឹង​ការ​បង្ក្រាប​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាលថ្មីៗ​នេះក្នុង​ប្រទេស​នោះ។​ នេះ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP។​

ក្រសួង​ហិរញ្ញវត្ថុ​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថាទណ្ឌកម្ម​នេះ​សំដៅមន្ត្រី​ក្រសួង​ការពារ​ជាតិ​កំពូល​២​នាក់​ចំពោះ​តួនាទីពួកគេបង្ក្រាប​បាតុកម្ម​ដ៏​កម្រ​ក្នុង​រដ្ឋ​ដឹកនាំ​ដោយ​ជន​កុម្មុយនីស្តដែល​មនុស្ស​រាប់​រយ​នាក់​បាន​ត្រូវចាប់​ដាក់​ពន្ធនាគារ។​

លោក​ Andrea M. Gacki​ ប្រធាន​ការិយាល័យ​ត្រួត​ពិនិត្យ​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញ​វត្ថុបាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​«នឹង​បន្ត​ធ្វើ​ឲ្យ​អ្នក​ដែលអាច​ជួយ​ឲ្យ​រដ្ឋាភិបាល​គុយបារំលោភ​សិទ្ធិ​មនុស្ស​ទទួល​ខុសត្រូវ។​

លោក​និយាយ​ថា​«ចំណាត់ការ​នៅ​ថ្ងៃ​នេះ​លាតត្រដាង​អំពី​ការ​ទទួល​ខុសត្រូវ​បន្ថែម​របស់​ជន​ដៃ​ដល់​ចំពោះការ​បង្ក្រាប​លើ​ការ​អំពាវនាវ​របស់​ប្រជា​ពលរដ្ឋ​គុយបា​ដើម្បី​សេរីភាព​និង​ការ​គោរព​សិទ្ធិ​មនុស្ស»។​

បន្ទាប់ពី​ការ​ដាក់​ទណ្ឌកម្ម​កាលពី​ពេល​មុន​លើ​លោក ​Alvaro Lopez Miera ​រដ្ឋមន្ត្រី​ការពារ​ជាតិ​និង​ប៉ូលិស​គុយបា​មក ​ទណ្ឌកម្ម​ចុង​ក្រោយ​នេះគឺដាក់លើ​លោក​ Roberto Legra Sotolongo ​និង​លោក​ Andres Laureano Gonzalez Brito ​នៃ​ក្រសួង​កង​កម្លាំង​ប្រដាប់​អាវុធ​បដិវត្តន៍។​

លោក​ប្រធានាធិបតី​ Joe Biden ​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​ឡាហាវ៉ានថា​អាច​មាន​ការ​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ពួក​អ្នក​តវ៉ា​ប្រឆាំង​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ខណៈព្យាយាមរក​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពលរដ្ឋ​គុយបា​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត៕​

XS
SM
MD
LG