មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធថា ការវាយតម្លៃដោយក្រុមស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានសន្និដ្ឋានថា រុស្ស៊ីអាចបាញ់សាកល្បងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បើទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនចាត់ទុកថាការសាកល្បងមីស៊ីលនេះអាចកែប្រែស្ថានការណ៍ក្នុងសង្គ្រាមជិតបីឆ្នាំនេះទេ ។
រុស្ស៊ីបានបាញ់កាំជ្រួច Oreshnik ជាលើកដំបូងនៅឯទីក្រុង Dnipro របស់អ៊ុយក្រែនកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ជាអ្វីដែលប្រធានាធិបតី Vladimir Putin បានកំណត់ថាជាការឆ្លើយតបចំពោះ អ៊ុយក្រែនដែលបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ីដោយមានការអនុញ្ញាតពីលោកខាងលិច។
មន្ត្រីអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា «យើងវាយតម្លៃថាកាំជ្រួច Oreshnik មិនមែនជាអ្នកផ្លាស់ប្តូរហ្គេមនៅលើសមរភូមិទេ ប៉ុន្តែគ្រាន់តែជាការប៉ុនប៉ងមួយផ្សេងទៀតដោយរុស្ស៊ីដើម្បីបំភិតបំភ័យអ៊ុយក្រែនដែលនឹងមិនអាចបានជោគជ័យ» ។ មិនមានការឆ្លើយតបភ្លាមៗពីរុស្ស៊ីទេ។
លោក Putin ធ្លាប់បាននិយាយថា រុស្ស៊ីអាចនឹងបាញ់មីស៊ីល Oreshnik ម្តងទៀត ដែលអាចកំណត់គោលដៅ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត» ក្នុងទីក្រុងកៀវ ប្រសិនបើអនៅតែបន្តវាយប្រហាររុស្ស៊ីដោយប្រើអាវុធពីលោកខាងលិច។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានវាយប្រហារលើអាកាសយានដ្ឋានយោធានៅទីក្រុង Taganrog ភាគខាងត្បូងនៃប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃពុធជាមួយនឹងមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយចំនួនប្រាំមួយ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយបានសន្យាថានឹងមានការសងសឹក។ រុស្ស៉ីនិយាយថាមីស៊ីលទាំងប្រាំមួយត្រូវបានបាញ់កម្ទេច ប៉ុន្តែថាកម្ទេចកម្ទីមីស៊ីលដែលធ្លាក់បានបណ្តាលឱ្យមានមនុស្សមួយចំនួនរងរបួស៕
វេទិកាបញ្ចេញមតិ