ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ក្នុង​សម្ព័ន្ធ​អូតង់​ជួបប្រជុំ​គ្នា​ផ្តោត​លើ​ការគាំទ្រ​អ៊ុយក្រែន


ប្រធាន​អង្គការ​អូតង់​លោក Mark Rutte និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅទីក្រុង ​Kyiv ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី​៣ តុលា ឆ្នាំ២០២៤។
ប្រធាន​អង្គការ​អូតង់​លោក Mark Rutte និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅទីក្រុង ​Kyiv ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី​៣ តុលា ឆ្នាំ២០២៤។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​សម្ព័ន្ធអូតង់ បាន​បើក​កិច្ចពិភាក្សា​រយ:ពេល២​ថ្ងៃ​កាលពី​ថ្ងៃ​អង្គារក្នុង​ទីក្រុង​ព្រុចសែល ដោយ​ដាក់​ការគាំទ្រ​អ៊ុយក្រែន​ក្នុង​របៀប​វារ:កំពូល ពេល​អ៊ុយក្រែន​ប្រយុទ្ធ​ដើម្បី​ការពារខ្លួន​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ជិត​៣​ឆ្នាំ​មុន។

ប្រទេស​សម្ព័ន្ធមិត្ត​បាន​សន្យា​ផ្តល់​ជំនួយ​រាប់រយលាន​ដុល្លារជា​ជំនួយ​យោធាថ្មី​មុន​កិច្ច​ប្រជុំ​នេះ រួម​ទាំង​ជំនួយ​ថ្មី​ពី​សហរដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់​ផងដែរ។

ប្រធាន​អង្គការ​អូតង់​លោក Mark Rutte បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថាសម្ព័ន្ធមិត្ត«‍ចាំបាច់​ត្រូវ​បន្ត​ការ​គាំទ្រ​យ៉ាងរហ័ស​របស់​យើង»​និង​ថា​ជំនួយ​យោធា​គឺ​ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត​ក្នុង​គ្រា​នេះ។

ក្រៅពី​កិច្ច​ពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​របស់​សម្ព័ន្ធ​អូតង់​នេះ របៀប​វារ:​ក៏​បញ្ចូល​កិច្ចប្រជុំ​ថ្មី​ចុង​ក្រោយ​សម្រាប់​ក្រុមប្រឹក្សា​អូតង់-អ៊ុយក្រែន ពេល​មន្ត្រី​អ៊ុយក្រែន​ជំរុញ​ឲ្យ​បញ្ចូល​អ៊ុយក្រែន​ជា​សមាជិក​ក្នុង​សម្ព័ន្ធ​អូតង់។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា​ការ​អញ្ជើញ​អ៊ុយក្រែន​ឲ្យ​ចូល​ជា​សមាជិក​អូតង់«‍នឹង​ជួយពង្រឹង​អ៊ុយក្រែន​មុន​ពេល​ការចរចា​ណាមួយ​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ»។

មេដឹកនាំ​ប្រទេស​ក្នុង​សម្ព័ន្ធ​អូតង់​ ធ្លាប់​និយាយ​ច្រើន​ដង​ហើយ​ថា​អនាគត​របស់​អ៊ុយក្រែន​គឺ​នៅ​ក្នុង​សម្ព័ន្ធ​អូតង់ តែថា​ប្រទេស​នេះ មិនអាច​ចូល​ក្នុង​សម្ព័ន្ធ​នេះ​បាន​ទេ​ពេល​កំពុង​មាន​សង្គ្រាម​ជាមួយ​រុស្ស៊ី​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG