ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ជំរុញ​ប្រទេស​តួកគី​ឱ្យ​ដោះលែង​គ្រូគង្វាល​អាមេរិកាំង​ម្នាក់​ដែល​បាន​ជាប់​ឃុំ​ឃាំង


លោក Andrew Craig Brunson គ្រូង​គង្វាល​ពី​រដ្ឋ​កាលីហ្វ័ញ៉ា បាន​មក​ដល់​ផ្ទះ​របស់​លោក​នៅ​ទីក្រុង Izmir ប្រទេស​តួកគី កាល​ពី​ថ្ងៃទី​២៥ កក្កដា ២០១៨។ គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​១៨​ខែដោយ​ជាប់​ចោទ​ពី​បទ​ភេរវកម្ម និង​ចារកម្ម ហើយ​លោក​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ពេល​ថ្មីៗ​នេះ។
លោក Andrew Craig Brunson គ្រូង​គង្វាល​ពី​រដ្ឋ​កាលីហ្វ័ញ៉ា បាន​មក​ដល់​ផ្ទះ​របស់​លោក​នៅ​ទីក្រុង Izmir ប្រទេស​តួកគី កាល​ពី​ថ្ងៃទី​២៥ កក្កដា ២០១៨។ គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​១៨​ខែដោយ​ជាប់​ចោទ​ពី​បទ​ភេរវកម្ម និង​ចារកម្ម ហើយ​លោក​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​រដ្ឋ​មន្ត្រីការបរទេស​ស.រ.អា. ​Mike Pompeo ​បាន​ជួប​ជា​មួយ​សមភាគី​តួកគី​ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ Andrew Brunson​ អ្នក​ផ្សព្វ​ផ្សាយ​គ្រិស្ត​សាសនា​អាមេរិកាំង​ដែល​អាជ្ញាធរ​តួកគី​ បាន​ចោទ​ប្រកាន់​ថា​បាន​គាំទ្រ​ភេរវកម្ម។ ​

រដ្ឋបាល​ ត្រាំ​ បាន​ដាក់​ទណ្ឌកម្ម​លើ​ពួកមន្ត្រី​តួកគី​ ដោយសារ​ការ​ចាប់​ឃុំឃាំង​លោក​ Brunson។ ​ប្រទេស​តួកគី​បាន​និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ។

លោក​ Pompeo និង​លោក ​Mevlut Cavusoglu ​បាន​ជួប​ជំនុំ​គ្នា​នៅ​ខាង​ក្រៅ​ការ​ប្រជុំ​មួយ​នៃ​ពួក​រដ្ឋមន្ត្រី​ក្នុង​តំបន់​នៅ​ក្នុងប្រទេស​សិង្ហបុរី។​

លោក​ Pompeo ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាសែត​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​នៅ​មុន​ជំនួប​នោះ​ថា​ ស.រ.អា.​បាន​ព្រមាន​ប្រទេស​តួកគី​ ថា​ “ពេល​វេលា​ជិត​អស់​ហើយ ហើយ​ដល់​ពេល​ត្រូវដោះ​លែង​លោក​ Brunson ​និង​បញ្ជូន​លោក​ទៅ​ស.រ.អា.វិញ»។

អ្នក​ការទូត​កំពូល​ស.រ.អា.​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា​ «លោក​ Brunson ត្រូវ​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដូច​ជន​ជាតិ​អាមេរិកាំង​ទាំង​អស់​ដែល​បាន​ត្រូវ​ឃុំ​ឃាំង​ដោយ​រដ្ឋាភិបាល​តួកគី។

រដ្ឋាភិបាល​តួកគី​បាន​ឃុំឃាំង​ជន​ទាង​នេះ​យូរ​មក​ហើយ។ ពួក​គេ​ជា​មនុស្ស​ស្លូត​ត្រង់​គ្មាន​ទោស​ពៃរ៍អ្វីទេ។ តួកគី​ក៏​បាន​ឃុំ​ឃាំង​បុគ្គលិក​ក្នុង​ស្រុក​បី​នាក់​នៅ​ឯ​ស្ថាន​កុងស៊ុល​ស.រ.អា.​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ផង​ដែរ៕

XS
SM
MD
LG