ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​​ថ្លែង​សរសើរ​ពី​​​សមិទ្ធផល​ក្នុង​អាណត្តិ​របស់​លោក និង​ផ្តោត​ទៅលើ​ទស្សនវិស័យ​សម្រាប់​អនាគត


ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ធ្វើ​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០១៦។
ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ធ្វើ​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០១៦។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​លើក​ទី​៧ និង​ជាលើក​ចុងក្រោយ​ទៅ​កាន់​ប្រជាជាតិ​អាមេរិកាំង លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​កោតសរសើរ​អំពី​សមិទ្ធផល​ក្នុង​អាណត្តិ​របស់​លោក ហើយ​បាន​ផ្តោត​ទៅលើ​ទស្សនវិស័យ​របស់​លោក ​សម្រាប់​អនាគត។

ការ​ថ្លែង​សុន្ទរកថា​ប្រកបដោយ​សុទិដ្ឋិនិយម​នោះ មាន​គោល​បំណង​កំណត់​កេរ្តិ៍​ដំណែល​របស់​លោក នៅពេល​ដែល​លោក​ ស្ថិត​នៅ​ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នេះ។

ថ្លែង​ទៅកាន់​សភា​តំណាងរាស្ត្រ ដែល​នៅ​កកកុញ​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​វិមាន​សភា​អាមេរិក​ លោក អូបាម៉ា បាន​ការពារ​កំណត់ត្រា​របស់​លោក​ទាក់​ទិន​នឹង​បញ្ហា​សេដ្ឋកិច្ច ដោយ​មាន​ប្រសាសន៍​ថា «នរណា​ដែល​អះអាង​ថា សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​នោះ គឺ​កំពុង​តែ​បង្កើត​រឿង​ប្រឌិត»។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍ថា «យើង​កំពុង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​គំនូស​ផ្លូវ​ដ៏​វែង​បំផុត​នៃ​ការ​បង្កើត​ការងារ​ក្នុង​វិស័យ​ឯកជន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ការងារ​ថ្មីៗ​ចំនួន​ជាង​១៤​លាន​កន្លែង កំណើន​ការងារ​ដ៏​ខ្លាំង​ក្លា​បំផុត​សម្រាប់​រយៈពេល​២ឆ្នាំ ចាប់តាំង​ពី​ទសវត្សរ៍​ ១៩៩០មក ហើយ​អត្រា​អត់​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ពាក់​កណ្ដាល» ។

លោក​អូបាម៉ា​ក៏​បាន​បរិហារ​ «នយោបាយ​ដែល​សំដៅ​ទៅ​រក​បុគ្គល ដោយសារតែ​ជាតិសាសន៍ ​ឬ​ក៏​សាសនា» ដែល​ជា​ការ​រិះ​គន់​ពី​សំណាក់​គូ​បដិបក្ខ​របស់​លោក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ដូចជា​លោក​មហាសេដ្ឋី Donald Trump ដែល​កំពុង​ប្រឹងប្រែង​ដណ្តើម​យកកន្លែង​របស់​លោក​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG