ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​ជ្រើសតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា


លោក William A. Heidt (កណ្តាល) ក្នុង​ពេល​ដែល​លោក​កំពុង​បំពេញ​ភារកិច្ច​នៅ​ប្រទេស​ប៉ូឡូញ។ (រូបថត៖ ក្រសួងការបរទេសស.រ.អា)
លោក William A. Heidt (កណ្តាល) ក្នុង​ពេល​ដែល​លោក​កំពុង​បំពេញ​ភារកិច្ច​នៅ​ប្រទេស​ប៉ូឡូញ។ (រូបថត៖ ក្រសួងការបរទេសស.រ.អា)

សេតវិមាន​បាន​ប្រកាស​ជ្រើសតាំង​លោក William A. Heidt ជា​ឯកអគ្គរដ្ឋ​ទូត ស.រ.អា​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា។ លោក​ប្រធានាធិបតី​ស.រ.អា បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ការជ្រើសតាំង​នេះ​ឡើង​នៅ​ថ្ងៃអង្គារ​នេះ ដោយ​រួម​ជាមួយនឹង​ការប្រកាស​ជ្រើស​តាំង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត ដែល​ត្រូវ​កាន់​មុខ​តំណែង​ដទៃ​ទៀត​ក្នុង​រដ្ឋបាល​របស់​លោក។

ប្រសិនបើ​លោក​ត្រូវបាន​ទទួល​ការយល់ព្រម​ពី​ព្រឹទ្ធសភា លោក William A. Heidt នឹង​ត្រូវ​ជំនួស​លោក William E.Todd ដែល​ជា​ឯកអគ្គរដ្ឋទូត​ស.រ.អា​ប្រចាំ​កម្ពុជា​បច្ចុប្បន្ន ក្រោយពី​លោក​ចប់​អាណតិ្តនៅ​ពេល​ខាងមុខ។

លោក William A. Heidt ធ្លាប់​កាន់​មុខតំណែង​សំខាន់ៗ ជា​អ្នកការទូត​ជាន់ខ្ពស់ នៅ​បរទេស និង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួងការ​បរទេស​ស.រ.អា​ផងដែរ៕

XS
SM
MD
LG