អាមេរិកនិងហ្វីលីពីនជួបប្រជុំគ្នានៅចំពេលមានភាពតានតឹងនៅតំបន់ប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានជួបជាមួយនឹងថ្នាក់ដឹកនាំហ្វីលីពីននៅក្រសួងការបរទេសសហរដ្ឋអាមេរិក ខណៈដែលសហរដ្ឋអាមេរិកនិងហ្វីលីពីនចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ខ្លួនកាលពីថ្ងៃអង្គារនៅចំពេលដែលមានភាពតានតឹងកើនឡើងទាក់ទិននឹងរឿងកោះតៃវ៉ាន់និងភាពគឃ្លើនរបស់ចិននៅសមុទ្រចិនខាងត្បូង។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារជាតិសហរដ្ឋអាមេរិក រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក