ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាតំណាងរាស្រ្ត​អាមេរិកាំង​នឹង​យក​សេចក្តី​ស្នើ​ច្បាប់ប្រជាធិបតេយ្យ​កម្ពុជា​មក​ពិភាក្សា


លោក ថេត យ៉ូហូ សមាជិក​នៃ​គណកម្មាធិការ​កិច្ច​ការ​បរទេស​អាស៊ីប៉ាស៊ីហ្វិក ថ្លែង​នៅ​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ស្រាវជា្រវ​អាស៊ី​នៅ​សភាអាមេរិក​កាលពីថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ថេត យ៉ូហូ សមាជិក​នៃ​គណកម្មាធិការ​កិច្ច​ការ​បរទេស​អាស៊ីប៉ាស៊ីហ្វិក ថ្លែង​នៅ​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ស្រាវជា្រវ​អាស៊ី​នៅ​សភាអាមេរិក​កាលពីថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

សភាតំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិកនឹង​យក​សេចក្តីស្នើ​ច្បាប់​ស្តីពីលទ្ធិប្រជាធិបតេយ្យ​កម្ពុជា​មក​ពិភាក្សា​នៅ​ក្នុង​សភា​ពេញអង្គ​នៅសប្តាហ៍​នេះ​។ នេះ​បើតាម​ឯកសាររបស់​សភា​ជាតិ។​

សភាតំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិកនឹង​យក​សេចក្តីស្នើ​ច្បាប់​ស្តីពីលទ្ធិប្រជាធិបតេយ្យ​កម្ពុជា​មក​ពិភាក្សា​នៅ​ក្នុង​សភា​ពេញអង្គ​នៅសប្តាហ៍​នេះ​។ នេះ​បើតាម​ឯកសាររបស់​សភា​ជាតិ។​

សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា(Cambodia Democracy Act) ​ឬ H.R. 526 ​ដែល​មាន​ការ​គាំទ្រ​ដោយ​គណបក្ស​ធំៗទាំងពីរនៅ​សហរដ្ឋ​អាមេរិក​ត្រូវបាន​ដាក់ចូលក្នុ​ងរបៀប​វារៈប្រជុំ​កាលពីល្ងាច​ថ្ងៃសុក្រ​។

សេចក្តីស្នើ​ច្បាប់​H.R 526 ​ត្រូវ​បាន​ស្នើឡើងកាលពីដើម​ខែ​មករាដោយ​លោកថេត យូហូ អ្នកតំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ Florida នៃគណបក្ស​សាធារណរដ្ឋ។ សេចក្តីស្នើ​ច្បាប់នេះ​មាន​គោលបំណង​ជំរុញ​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរីនិង​ត្រឹមត្រូវ សិទ្ធិ​សេរីភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជាបន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចាប់មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាអតីត​គណបក្ស​ប្រឆាំង​ដ៏ធំដាក់​ពន្ធនាគារ ហើយ​រំលាយ​គណបក្ស​នេះ​ចោល​និង​រៀបចំ​ការបោះឆ្នោត​ដោយ​មិន​មាន​គូប្រជែង​ដែល​មានកម្លាំង​ប្រហាក់ប្រហែល។

រហូតមកដល់ពេលនេះ​សេចក្តី​ព្រាងច្បាប់​នេះ​មាន​អ្នកតំណាងរាស្រ្តសំខាន់ៗ​ចំនួន​៩នាក់​គាំទ្រ​ដែល​ក្នុងនោះ​មាន​លោក​ Eliot Engel និង​លោក ​Michael McCaul ដែល​ជា​ប្រធាន​និង​អនុប្រធាន​គណៈកម្មាធិការ​កិច្ច​ការបរទេស​មក​ទាំងពីរគណបក្ស។ បើ​មិន​មាន​ការប្រែប្រួល​អ្វី​ទេ​សេចក្តី​ព្រាងច្បាប់​នេះ​អាច​នឹង​ត្រូវ​អនុម័ត​នៅ​សប្តាហ៍ នេះ​ហើយ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា​ដើម្បី​ពិភាក្សា​និង​អនុម័តមុន​នឹង​ដាក់ជូនការិយាល័យ​លោក​ប្រធានាធិបតី​ប្រកាស​ឱ្យ​ប្រើប្រាស់។

រហូត​មក​ដល់​ពេល​នេះ​មាន​សេចក្តី​ស្នើ​ច្បាប់​ចំនួន​បួន​ដែល​សមាជិកព្រឹទ្ធសភានិង​អ្នក​តំណាងរាស្ត្រសហរដ្ឋ​អាមេរិក​បាន​ស្នើឡើង​ដើម្បី​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ សេចក្តីស្នើ​ច្បាប់​ចំនួន​បីទៀត​គឺ​សេចក្តី​ស្នើច្បាប់​ស្តីពីពាណិជ្ជកម្ម​កម្ពុជា​ដែល​ស្នើ​ឡើង​ដោយសមាជិកព្រឹទ្ធសភានិង​អ្នក​តំណាងរាស្ត្រ និង​សេចក្តី​ស្នើច្បាប់​ស្តីពី​ការធ្វើ​ឱ្យ​វិល​ត្រឡប់​វិញ​នៃ​ការវិនិយោគ​នៅ កម្ពុជា​ហៅថា​ CARI Act។

XS
SM
MD
LG