ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ ត្រាំ​ ​ថ្លែង​ថា​ឃ្លាំង​អាវុធ​នុយក្លែអ៊ែ​របស់​​អាមេរិក​មាន​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​សេតវិមាន​ កាល​ពី​ថ្ងៃទី​៤ ខែ​សីហា។
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​សេតវិមាន​ កាល​ពី​ថ្ងៃទី​៤ ខែ​សីហា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ ​នៅ​ក្នុងការ​ឆ្លើយ​តប​ការ​គំរាម​កំហែង​ពាក្យ​សម្តី​រក​ធ្វើ​សង្គ្រាម​ជាមួយប្រទេស​កូរ៉េខាង​ជើង​ បាន​ប្រកាសកាល​ពី​ថ្ងៃ​ពុធថា​ ឃ្លាំង​អាវុធ​នុយក្លែអ៊ែ​របស់​សហរដ្ឋ​អាមេរិក​ឥឡូវ​នេះ​មាន​ច្រើន​ជាងពេល​ណាៗ​ទាំងអស់។

​នៅ​ក្នុង​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ Twitter ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​លោក​ប្រធានា​ធិប​តី​ត្រាំ​ បាន​មាន​ប្រសាសន៍ថា បទ​បញ្ជា​មុន​ដំបូង​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី​នៅ​ពេល​ដែល​លោក​ចូល​កាន់​ដំណែង​កាល​ពី​ខែ​មករា​ គឺ​ត្រូវ​ជួស​ជុល​និង​ធ្វើ​ឲ្យ​ទំនើប​ឡើង​វិញ​នូវ​ឃ្លាំង​អាវុធ​នុយក្លែអ៊ែ​របស់​យើង។ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​យើង​មិន​ដែល​ប្រើ​ប្រាស់​អាវុធ​នេះ​ទេ ​ក៏ប៉ុន្តែ យើង​នៅ​តែ​ជា​ប្រទេស​មហា​អំណាច​ខ្លាំង​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក។

​គេនៅ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅ​ឡើយ​ តើ​មាន​ការ​ជួស​ជុល​អាវុធ​នុយក្លែអ៊ែ​ចាប់​តាំង​ពី​លោក​ចូលកាន់​ដំណែង​ជាប្រធានា​ធិបតី​ឬទេ។​ លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​អំពាវនាវ​ឲ្យ​បង្កើន​យ៉ាង​ខ្លាំង​ការ​ចំណាយ​ខាង​ការពារ​ប្រទេស រួមមាន​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍន៍​អាវុធ​ថ្មីៗ ​ក៏ប៉ុន្តែ​សភា​មិន​ទាន់​បាន​អនុម័ត​ផែនការ​ចំណាយ​សម្រាប់​ឆ្នាំ​២០១៨​នៅ​ឡើយ​ទេ។

​ការ​វាយ​តម្លៃ​កាលពី​ពេល​ថ្មីៗ​នេះរបស់​ប្រធានា​ធិបតី​ត្រាំ​ អំពី​កម្លាំង​យោ​ធា​ដ៏​ខ្លាំង​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​កើត​មាន​ឡើង​កន្លះ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ចេញ​ការ​ព្រមានដ៏​ខ្លាំង​មួយ​ដល់​ប្រទេស​កូរ៉េខាង​ជើង​ដោយ​និយាយ​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បន្ត​ការ​គំរាម​កំហែង​របស់​ខ្លួន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ​កូរ៉េ​ខាង​ជើង​នឹង​ជួប​ប្រទះ​ភ្លើង​និង​កំហឹង​ដែល​ពិភព​លោក​មិន​ដែល​បាន​ឃើញ​កាល​ពី​ពេល​មុន។

លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក​ Jim Mattis ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​កូរ៉េខាង​ជើង​ត្រូវតែ​ជ្រើស​រើស​បញ្ឈប់​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​កោ​ហើយ​នឹង​ដក​ខ្លួន​ចេញពី​អាវុធ​នុយក្លែអ៊ែ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG