ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក ជិត​ឈាន​ដល់​ការអនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩


ឱសថការី​ម្នាក់​ កាន់​ម្ជុល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ឯ​មន្ទីរពេទ្យ Mount Sinai Queens ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

បន្ទាប់ពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឡើង​ដល់​ជាង ១៥ លាន ៣ សែន​ករណី សហរដ្ឋ​អាមេរិក​ជិត​ឈាន​ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព។

គណៈកម្មាធិការ​ពិសេស​មួយ​នៃ​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក នឹង​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិចារណា​ថា​តើ​នឹង​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​គ្រា​អាសន្ន​នូវ​វ៉ាក់សាំង​កូវីដ១៩ ដែល​បាន​ផលិត​ឡើង​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech ដែរ​ ឬ​ក៏​យ៉ាងណា​នោះ។

ប្រសិនបើ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​អំពី​វ៉ាក់សាំង​និង​ផលិតផល​ជីវសាស្ត្រ​ពាក់ព័ន្ធ​នានា ផ្តល់​ការ​អនុញ្ញាត​ទៅ​តាម​ការ​រំពឹង​ទុក នោះ​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ ​នឹង​ទំនង​ជា​ផ្តល់​ការ​យល់ព្រម​ចុងក្រោយ​របស់​ខ្លួន​យ៉ាង​លឿន​បំផុត​នៅ​ថ្ងៃ​សុក្រ ​ឬ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។

បន្ទាប់​មក រដ្ឋាភិបាល​សហព័ន្ធ​ នឹង​ចែកចាយ​ភ្លាមៗ​នូវ​វ៉ាក់សាំង​ចំនួន ៦ លាន ៤ សែន​ដូស​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ដោយ​បុគ្គលិក​ផ្នែក​សុខាភិបាល​នឹង​ទទួល​បាន​អាទិភាព​ដំបូង​គេ​បង្អស់​ដើម្បី​ចាក់​វ៉ាក់សាំង​នេះ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ សហរដ្ឋ​អាមេរិក​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន​ជាង ៣.០០០ នាក់ ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​នៃ​ករណី​ស្លាប់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ដោយសារ​ជំងឺ​នេះ។

វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer និង BioNTech បាន​ស្ថិត​នៅ​ជួរ​មុខគេ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ជា​សាកល​ដើម្បី​បង្កើត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG