ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក៖ កង​នាវា​ចម្បាំង​របស់​ខ្លួន​បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ


នាវា​ចម្បាំង USS Carl Vinson ធ្វើ​ដំណើរ​កាត់​មហាសមុទ្រ​ឥណ្ឌា កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។
នាវា​ចម្បាំង USS Carl Vinson ធ្វើ​ដំណើរ​កាត់​មហាសមុទ្រ​ឥណ្ឌា កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។

អាមេរិក​បាន​ធានា​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ថា កង​នាវា​ចម្បាំង USS Carl Vinson របស់​ខ្លួន​កំពុង​ឆ្ពោះ​ទៅ​កាន់​តំបន់​ប៉ាស៊ីហ្វិក​ខាង​ជើង ដើម្បី​បង្អាក់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ប៉ុន្តែ​ការណ៍​នេះ​ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​មាន​សេចក្តី​ថ្លែង​ការណ៍​មិន​ត្រឹមត្រូវ​ដែល​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​និង​នាវា​ផ្សេងៗ​ទៀត​បាន​ឆ្ពោះ​ទៅ​កាន់​តំបន់​ប៉ាស៊ីហ្វិក​ខាង​ជើង​រួច​ទៅ​ហើយ។

លោក​ប្រធានាធិបតី Donald Trump បាន​ប្រកាស​កាលពី​ថ្ងៃ​ទី១១ ខែ​មេសា​កន្លង​ទៅ​ បី​ថ្ងៃ​បន្ទាប់​ពី​នាវា​ចម្បាំង​នោះ​បាន​ចាកចេញ​ពី​ប្រទេស​សិង្ហបុរី​ថា៖ «យើង​កំពុង​បញ្ចូន​កង​នាវា​ចម្បាំង​ដ៏​មាន​អំណាច‍»។

លោក​ឧត្តម​នាវី​ឯក Harry Harris មេបញ្ជាការ​របស់​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី៩ ខែ​មេសា​ថា លោក​កំពុង​បញ្ជា​ឲ្យ​នាវា​ចម្បាំង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​ជើង​ក្រោយ​ចាកចេញ​ពី​ប្រទេស​សិង្ហបុរី ហើយ​ថា ខ្លួន​នឹង​មិន​ទៅ​ចុះចត​នៅ​កំពង់ផែ​អូស្ត្រាលី​តាម​ផែន​ការ​មុន​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​កង​នាវា​ចម្បាំង​បាន​ចត​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​ ហើយ​បាន​ធ្វើ​សមយុទ្ធ​ជា​មួយ​នឹង​កង​កម្លាំង​របស់​អូស្ត្រាលី៕

XS
SM
MD
LG