ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកអំពាវនាវឲ្យប្រកាន់ជំហរតឹងតែងខ្លាំងឡើងប្រឆាំងចិន


រូបឯកសារ៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Robert O’Brien។

ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា ចិនកំពុងព្យាយាម «ធ្វើពិភពលោកឡើងវិញក្នុងរូបភាពរបស់ខ្លួន»។

ថ្លែងកាលពីថ្ងៃពុធនៅខាងមុខក្រុមមេដឹកនាំពាណិជ្ជកម្មក្នុងទីក្រុង Phoenix រដ្ឋអារីហ្សូណា លោក Robert O’Brien បាននិយាយថា ពួកអ្នកតាក់តែងគោលនយោបាយ​សហរដ្ឋអាមេរិកបានជឿដោយការឆោតល្ងង់ថា គណបក្សកុម្មុយនីស្តចិន នឹងធ្វើឲ្យប្រទេសជឿនលឿនតាមបែបលទ្ធិប្រជាធិបតេយ្យនៅពេលដែលមានសេដ្ឋកិច្ចរីកចម្រើន ខណៈជាមួយគ្នានោះដែរមិនយកចិត្តទុកដាក់ពីការរំលោភសិទ្ធិមនុស្សជាច្រើនរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

លោក O’Brien បាននិយាយទៀតថា រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្តើមការខំប្រឹងប្រែងដ៏ធំមួយដើម្បីជះឥទ្ធិពលមតិយោបល់នៅក្នុងសហរដ្ឋអាមេរិក ដោយបានអះអាងថា ពលរដ្ឋនៅក្នុងរដ្ឋជាង១០ក្នុងសហរដ្ឋអាមេរិកស្តាប់ស្ថានីយវិទ្យុ FM ដែលផ្សាយ «ការឃោសនារបស់រដ្ឋាភិបាលក្រុងប៉េកាំង»។ លោកបានលើកយកឧទាហរណ៍ការពោលអះអាងថា មេរោគកូរ៉ូណាដែលត្រូវបានគេរកឃើញមុនដំបូងនៅក្នុងទីក្រុងវូហានកាលពីចុងឆ្នាំទៅបាននាំចូលក្នុងប្រទេសចិន ដោយទាហានម្នាក់របស់សហរដ្ឋអាមេរិក។

លោក O’Brien ក៏បានលើកយកការខំប្រឹងប្រែងរបស់ចិន ដើម្បីប្រមូលទិន្ន័យរបស់ពលរដ្ឋអាមេរិកាំងរាប់លាននាក់តាមរយៈការលួចចូលក្នុងប្រព័ន្ធកំព្យូទ័ររបស់ការិយាល័យក្រុមហ៊ុនក្រេឌីត ក្រុមហ៊ុនធានារ៉ាប់រងសុខភាព សណ្ឋាគារ និងវេបសាយទាក់ទងស្នេហាជាដើម។

លោកបានមានប្រសាសន៍ទៀតថា៖ «គណបក្សកុម្មុយនីស្តចិនចង់ដឹងអ្វីៗទាំងអស់អំពីយើង»។

លោក O’Brien និយាយថា រដ្ឋបាលរបស់ប្រធានាធិបតីត្រាំបានដាក់ការរឹតត្បិតលើក្រុមហ៊ុនចិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់និងសន្តិសុខរបស់គណបក្សកុម្មុយនិស្តចិនកុំឲ្យទទួលបានទិន្ន័យសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលរដ្ឋបាលពោលអះអាងថា នឹងប្រើបណ្តាញ 5G ថ្មីរបស់ខ្លួនដើម្បីលបយកការណ៍លើពលរដ្ឋអាមេរិកាំង៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG