ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យោធា​អាមេរិកាំង​បាត់​ខ្លួន​​ត្រូវ​បញ្ជាក់​អត្តសញ្ញាណ​ក្រោយ​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​


រូបឯកសារ៖ លោក Steven Combs​ ដែល​ជា​យោធា​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​បាត់​ខ្លួន។

ក្រុម​យោធា​ជើង​ទឹក​អាមេរិកាំង​ចំនួន​៣​រូប​ដែល​បាន​បាត់​ខ្លួន​តាំង​ពី​មាន​ការ​ធ្លាក់​យន្តហោះ​ដែល​ពួក​គេ​ជិះ​ក្នុង​សមុទ្រ​ប្រទេស​ហ្វីលីពីន​ ត្រូវ​ទាហាន​ជើង​ទឹក​អាមេរិកាំង​បញ្ជាក់​ឲ្យ​ដឹង​ពីអត្តសញ្ញាណ​កាលពី​ថ្ងៃសៅរ៍។

ជន​ទាំង៣​នោះ​គឺ​លោក​អនុសេនីត្រី​ Steven Combs​ នៃ​កងនាវិក​ Aviation Boatswain's ​Mate Airman ​លោក Matthew Chialastri​ ហើយនិង​លោក​ Bryan Grosso ​នៃ​កងនាវិក ​Aviation Ordnanceman ​Airman ​Apprentice។

យោធា​ជើង​ទឹក​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មាន​កង​នាវិក​អាមេរិក​ និង​កង​នាវា​ការពារ​ផ្ទៃ​សមុទ្រ​ជប៉ុន​ចំនួន​៨​គ្រឿង​ កង​យន្តហោះ​ឧទ្ធម្ភាចក្រ​ និង​កង​យន្តហោះ​ល្បាត​សមុទ្រ​ចំនួន​៣​គ្រឿង​ បាន​ស្រាវជ្រាវ​រក​ក្នុង​ទំហំ​ផ្ទៃទឹក​ចំនួនជិត​៣៥០០​គីឡូ​ម៉ែត្រ​ក្រឡា​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នៃ​ការ​រក​ក្រុម​នាវិក​បាត់​ខ្លួន។

តែ​គេ​បាន​បញ្ឈប់​កិច្ច​ប្រឹង​ប្រែង​ស្រាវជ្រាវ​និង​រុករក​នាវិក​ទាំង​៣​រូប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​បាត់​ខ្លួន​កាល​ពីថ្ងៃ​ពុធ ​នៅ​ពេល​ដែល​យន្តហោះនៅ​លើ​កប៉ាល់​ចម្បាំង​អាមេរិក​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច។​

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋ ​Florida​ ក្នុង​ពេល​សម្រាក បុណ្យជាតិ​អាមេរិកាំង​ ហៅថា ​បុណ្យ​ Thanksgiving ​ឬ​ហៅ​ថា​បុណ្យ ​អរគុណ​ព្រះ​ជា​ម្ចាស់​នោះ​ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​សង្គម ​Twitter​ ថា​ លោក​កំពុង​តាម​ដាន​ស្ថានការណ៍​នោះ ​ដោយ​លោក​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា «សូម​អធិស្ថាន​បួង​សួង​ដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់»៕

XS
SM
MD
LG