ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ប្រឹក្សា​យោធា​អាមេរិក​អាច​ចាប់​ផ្តើម​បេសកកម្ម​នៅ​អ៊ីរ៉ាក់​៦​ទៅ​៨​សប្តាហ៍​ខាង​មុខ


ទាហាន​អ៊ីរ៉ាក់​រាប់ពាន់​នាក់​បាន​ចូល​រួម​ក្នុង សមយុទ្ធ​ហ្វឹកហ្វឺន​មួយ ​ដែល​ដឹកនាំ​ដោយ​កង​ទ័ព ​អេស្ប៉ាញ​ និង​ក្រោម​ការ​ដឹក​នាំរបស់ក្រុម​យោធា​អាមេរិក នៅ​ជំរំុBasmaya នៅ​ក្នុងរដ្ឋធានីBaghdad នា​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។
ទាហាន​អ៊ីរ៉ាក់​រាប់ពាន់​នាក់​បាន​ចូល​រួម​ក្នុង សមយុទ្ធ​ហ្វឹកហ្វឺន​មួយ ​ដែល​ដឹកនាំ​ដោយ​កង​ទ័ព ​អេស្ប៉ាញ​ និង​ក្រោម​ការ​ដឹក​នាំរបស់ក្រុម​យោធា​អាមេរិក នៅ​ជំរំុBasmaya នៅ​ក្នុងរដ្ឋធានីBaghdad នា​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។

ជំហានខាង​មុខ​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​របស់​ស.រ.អា​ដើម្បី​ជួយ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ការ​តតាំង​ជាមួយ​ពួក​កង​ជីវពល​រដ្ឋ​អ៊ីស្លាម​អាច​ចាប់​ផ្តើម​ក្នុង​ពេល​៦​ទៅ​៨​សប្តាហ៍ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​ការពារ​ប្រទេស​ស.រ.អា ខណៈ​ដែល​បុគ្គលិក​យោធា៤៥០​នាក់​កំពុង​ត្រៀម​ខ្លួន​ដើម្បីធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Anbar ​ដើម្បីបំពេញ​បេសកកម្ម ផ្តល់​ឱវាទនិង​ជួយ​កង​កម្លាំង​អ៊ីរ៉ាក់។

ពួក​គេ​នឹង​បំពេញការងារ​ពី​បន្ទាយយោធា Taqqadum ដែល​ស្ថិត​នៅ​ចន្លោះក្រុងធំៗ​ពីរ គឺ Ramadi និង Fallujah ​ដែល​ឥឡូវ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់ពួក​រដ្ឋ​អ៊ីស្លាម។

នៅ​បន្ទាយ​យោធា Taqqadum ​នេះ កង​កម្លាំង​ស.រ.អា​នឹង​ផ្តល់ឱវាទ​ដល់​កងពល​យោធា​អ៊ីរ៉ាក់ទី៨ អំពី​វិធីដាក់​រាយ​ទ័ព​ប្រសើរ​បំផុត និង​វិធី​កែ​លម្អ​ទីតាំង​យុទ្ធសាស្ត្រ ក៏​ដូច​ជា​វិធី​ស៊ើប​ការណ៍​សម្ងាត់ នេះ​បើ​តាម​សម្តី​របស់​អ្នក​នាំពាក្យ​ក្រសួងការ​ពារ​ប្រទេស​អាមេរិក លោក​ឧត្តម​សេនីយ៍ Steve Warren។ ពួកគេ​ថែម​ទាំងនឹង​ជួយ​ភ្ជាប់​បណ្តា​ក្រុម​និកាយ Sunni ​នៅក្នុង​តំបន់​ Anbar ​ជាមួយ​នឹង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ក្នុង​គោល​បំណង​ជួយ​បន្ថែម​កង​ជីវពល Sunni ​ទៅ​ក្នុង​កង​កម្លាំង​គាំ​ទ្រ​រដ្ឋាភិបាល ដែល​សព្វថ្ងៃ​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​រដ្ឋ​អ៊ីស្លាម។

សេតវិមាន​បាន​ប្រកាស​អំពី​បេសកកម្ម​នេះ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​និយាយ​ថា លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ពិគ្រោះ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី Haider al-Abadi នៃ​ប្រទេស​អ៊ីរ៉ាក់​រួច​ហើយ និង​បាន​និយាយថា​ចំណាត់​ការ​នេះ​ស្រ​ប​ជាមួយសំណើរ​ និង​ការ​ចង់​បាន​ជំនួយ​បន្ថែម​របស់​លោក Abadi ។

បុគ្គលិក​ថ្មី​ទាំង​នេះ​នឹង​ចូលរួម​ជាមួយ​កង​កម្លាំង​ស.រ.អា​ចំនួន​៣​.១០០​នាក់ ដែល​កំពុង​ហ្វឹក​ហាត់​កង​កម្លាំង​អ៊ីរ៉ាក់នៅ​កន្លែង​ផ្សេងៗជុំវិញ​ប្រទេស​។ ពុំ​មាន​កង​ទ័ព​អាមេរិក​ណា​ម្នាក់​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG