ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង​កម្លាំង​អ៊ីរ៉ាក់​រុល​ទៅ​មុខ​នៅ​ក្រុង Baiji


ផែន​ទី​បង្ហាញ​ពី​រោង​ចក្រ​ចំរាញ់​ប្រេង​នៅ​ក្រុង Baiji។

កាល​ពី​ថ្ងៃ​អាទិត្យ​ កង​កម្លាំង​រដ្ឋាភិបាល​ Iraq ​បាន​ជម្រុល​ទៅ​មុខ​ទៅ​ក្នុង​ក្រុង​ Baiji ​ដែល​មាន​រោង​ចក្រ​ចំរាញ់​ប្រេង​នៅ​ក្នុង​កិច្ចខិតខំប្រឹង​ប្រែង​ដើម្បី​វាយ​យក​តំបន់​នោះ​ពី​កងកម្លាំង​រដ្ឋ​អ៊ីស្លាម​ជា​លើកទី​ពីរ។

ក្រុម​មន្ត្រីយោធា​បាន​និយាយ​ថា​ ក្រុម​ទាហាន​រដ្ឋាភិបាល​បាន​វាយ​យក​បាន​កន្លែង​នៅ​កណ្តាល​ក្រុង​នេះ​ ដែល​ឋិត​នៅ​ក្នុង​ប៉ែក​ខាង​ជើង​ប្រទេស​កាល​ពី​យប់មិញ។​ កងកម្លាំង​រដ្ឋាភិបាល​ក្រុងBaghdad ​បាន​វាយ​យក​បាន​ក្រុង​ Baiji ​ម្តងកាលពី​ឆ្នាំ​ទៅ​មិញ​ ប៉ុន្តែ​ក្រុម​ជន​សកម្មប្រយុទ្ធ​វាយ​យក​បាន​ទៅ​វិញ​។​

ក្រុម​យុទ្ធជនរដ្ឋ​អ៊ីស្លាម​បាន​យក​កន្លែង​ផលិត​ប្រេង​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និងស៊ីរី​ដោយ​ប្រើប្រាស់​ប្រាក់​ចំណូល​ពី​ការ​លក់​ប្រេង​ដើម្បី​ផ្គត់ផ្គង់​ប្រាក់​កាស​សម្រាប់​របៀបវារៈ​ពង្រីក​ដែន​ដី​របស់​ខ្លួន​នៅប្រទេស​ទាំង​ពីរ​នេះក្នុង​ការ​ប្រឈមមុខ​នឹង​ក្រុម​យោធា​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​និង​ពួក​យោធា​ប្រតិព័ទ្ធ ​ពួក​ជីវពល Kurde ​ពួកឧទ្ទាម​ស៊ីរី និងការ​ទម្លាក់គ្រាប់បែក​រាល់ថ្ងៃ​ដោយ​ក្រុម​ចម្រុះដឹកនាំ​ដោយ​ស.រ.អា។

កាល​ពី​យប់មិញ​កង​យន្តហោះ​ចម្បាំង​ដឹក​នាំដោយ​ស.រ.អា​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​១១​លើក​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ផ្តោតការ​យក​ចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​ក្រុង​ Kobani ​និង​សំបុក​ពួក​រដ្ឋ​អ៊ីស្លាម ​នៅ​ក្នុង​ក្រុង Raqqa និង​១១លើក​នៅ​ក្នុង​ប្រទស​អ៊ីរ៉ាក់ ​ដោយ​យក​ទីតាំង​របស់​ពួករដ្ឋ​អ៊ីរ៉ាក់ ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារនៅក្នុង​ប៉ែក​ខាង​ជើង​ប្រទេស​នៅ​ជិត​ក្រុង​ Baij ក្រុង​Sunjar និង​ក្រុង​ Makhmur៕

XS
SM
MD
LG