ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​អាមេរិក​ត្រូវតុលាការ​ចោទ​ប្រកាន់​ពី​បទ​គ្រោង​ដាក់​គ្រាប់​បែក​អត្តឃាត​នៅ​មូលដ្ឋាន​ទ័ព


ផ្ទះ​នៅ​ក្នុង​តំបន់ Fort Riley រដ្ឋ​ Kansas។
ផ្ទះ​នៅ​ក្នុង​តំបន់ Fort Riley រដ្ឋ​ Kansas។

បុរស​ម្នាក់​ក្នុង​ក្រុង​ Topeka រដ្ឋ​ Kansas ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​តុលាការ​សហព័ន្ធ​ពី​បទ​ប៉ុនប៉ង​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​ នៅ​ឯ​មូលដ្ឋាន​យោធា​មួយ ​ជា​ផ្នែក​នៃ​ការលប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដើម្បី​គាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម​ នេះ​បើ​តាម​ការប្រាប់​ឲ្យ​ដឹង​ដោយ​ក្រសួង​យុត្តិធ៌ម​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ។

ក្រុម​មន្ត្រី​បាន​និយាយ​ថា​ឈ្មោះ John Booker អាយុ​២០ឆ្នាំ​បាន​ជាប់​ឃុំឃាំង​កាល​ពី​ថ្ងៃ​សុក្រ ​នៅ​ពេល​ដែល​គាត់​និង​ក្រុម​ភា្នក់ងារ​សហព័ន្ធ​សម្ងាត់​បាន​ជួបគ្នា​នៅ​ជិត​មូលដ្ឋាន​យោធា​នោះ​ដើម្បី​ដាក់​អ្វី​ដែល​គាត់​មិន​បាន​ដឹង​ថា​ជា​គ្រាប់បែក​មិន​ខ្លាំង​មួយ​គ្រាប់​។​ បុរស​ទី​ពីរ​នៃ​ក្រុង​ Topeka គឺ​ឈ្មោះ​ Alexander Blair ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃសុក្រ​ថា​បាន​ដឹង​អំពី​ផែនការ​របស់ Booker ហើយ​មិន​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ។​

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​អាមេរិក​លោក​ Carlin បាន​និយាយ​ថា​ Booker ចង់​ធ្វើ​ការ​វាយ​ប្រហារ​ក្នុង​នាម​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម។​ គាត់​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ​ ថា​បាន​ប៉ុនប៉ង​ផ្តល់​ការគាំទ្រ​ខាង​សម្ភារៈ​ឲ្យ​ដល់​អង្គការ​ភេរវជន​បរទេស។

ប្រសិន​បើ​ត្រូវ​រក​ឃើញ​ថា​មាន​ទោស​ Booker អាច​ប្រឈម​មុខនឹង​ការ​ជាប់គុក​មួយ​ជីវិត៕

XS
SM
MD
LG