ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Kerry ​​ផ្ញើ​សារ​​ជូន​ពរ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​


រូបថត​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​​ស.រ.អា.​ John Kerry នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពីថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ២០១៥។

លោក​រដ្ឋមន្ត្រី​ការបរទេសស.រ.អា.​ John Kerry ​បាន​ផ្ញើ​សារ​មួយ​ច្បាប់​ជូន​ពរ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ពេល​ខាង​មុខនេះ។

សារ​នេះ​មាន​សេចក្តី​ទាំង​ស្រុង​ថា៖

ក្នុង​នាម​លោក​ប្រធានាធិបតី​អូបាម៉ា​និង​ប្រជារាស្ត្រ​អាមេរិកាំង​ ខ្ញុំ​សូម​ជូន​ពរ​ដ៏​កក់​ក្តៅ​បំផុត​ដល់​ប្រជារាស្ត្រ​នៃ​ប្រទេស​កម្ពុជា​សូម​ឱ្យ​មាន​ឆ្នាំ​ថ្មី​ខ្មែរ​មួយ​ប្រកប​ដោយ​សុវត្ថិភាព​និង​ការ​សប្បាយ​រីករាយ។

ស.រ.អា.​និង​ប្រទេស​កម្ពុជា​មានចំណង​ទាក់ទង​គ្នា​ខ្លាំង​និង​ជាប់លាប់​ផ្អែក​លើ​គ្រឹះ​នៃ​ពាណិជ្ជកម្ម​ សន្តិសុខ​ក្នុង​តំបន់​និង​ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​ប្រជារាស្ត្រ​និង​ប្រជារាស្ត្រ។ ​ថាមពល​និង​ការ​សាទរ​របស់​ក្រុម​យុវជន​នៃ​ប្រទេសកម្ពុជា​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​សម្រាប់​ខ្ញុំ​ ក៏​ដូច​ជា​សម្រាប់​លោកស្រី Michelle

Obama ដែរ​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ស្រី​កាល​ពីខែ​មីនា។​ ខ្ញុំ​មាន​មោទនភាព​ដល់​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ការ​កសាង​អនាគត​មួយ​មាន​ភាព​សុខសាន្ត មាន​ភាព​សំបូរ​រុងរឿង​និង​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រជារាស្ត្រ​គ្រប់ៗ​គ្នា។

ខ្ញុំ​សូម​ជូន​ពរ​មហា​ប្រសើរ​ដល់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​ក្នុង​ថ្នាំថ្មីនេះ៕

XS
SM
MD
LG