ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការកាត់ទោសអ្នកបាញ់ទម្លាក់យន្តហោះអាកាសចរណ៍ MH17 បន្តធ្វើឡើងនៅពេលមានការរឹតត្បិតមេរោគកូរ៉ូណា


ក្រុមចៅក្រមហុល្លង់ចូលរួមក្នុងសវនាការពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះ MH17 ដែលសវនាការនេះធ្វើឡើងនៅប្រទេសហូឡង់ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។
ក្រុមចៅក្រមហុល្លង់ចូលរួមក្នុងសវនាការពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះ MH17 ដែលសវនាការនេះធ្វើឡើងនៅប្រទេសហូឡង់ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

ការកាត់ទោសដោយកំបាំងមុខលើជនជាតិរុស្ស៊ី៣នាក់និងជនជាតិអ៊ុយក្រែន ម្នាក់ពីបទចោទប្រកាន់ជាច្រើនអំពីការធ្វើឃាតដោយសារការបាញ់ទម្លាក់ជើងហោះហើរលេខ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ បានបន្តធ្វើយ៉ាងខ្លីនៅឯទីក្រុងឡាអេកាលពីថ្ងៃអង្គារនៅពេលដែលមានការរឹតត្បិតការធ្វើដំណើរដោយការរាលដាលនៃមេរោគកូរ៉ូណា។

ក្រុមចៅក្រមហូឡង់បានអានការសម្រេចលើកដំបូងជាច្រើនមុនពេលសម្រេចលើករឿងក្តីនេះរហូតដល់ថ្ងៃទី៨ ខែកក្កដា ដើម្បីឲ្យមេធាវីការពារក្តីរបស់អ្នករងការចោទប្រកាន់ម្នាក់នូវពេលវេលាកាន់តែច្រើនឡើងថែមទៀតដើម្បីរៀបចំរឿងក្តីរបស់ពួកគេ។

បន្ទប់តុលាការស្ទើរតែគ្មានមនុស្សនៅក្នុងសវនាការរយៈពេល៤៥នាទី ដែលបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតបណ្តាលមកពីការរឹតត្បិតដែលមានគោលបំណងពន្យឺតការរាលដាលនៃមេរោគកូរ៉ូណា។

ជើងហោះហើរលេខ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានត្រូវបាញ់ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដោយកាំជ្រួចធុន Buk ធ្វើនៅរុស្ស៊ី ដែលបានបាញ់ចេញពីទឹកដីភាគខាងកើតអ៊ុយក្រែនដែលកាន់កាប់ដោយពួកទាមទារបំបែករដ្ឋដែលគាំទ្ររុស្ស៊ី។

អ្នកដំណើរនិងអាកាសយាន្តនិកទាំងអស់ចំនួន២៩៨នាក់បានត្រូវសម្លាប់នៅក្នុងការធ្លាក់យន្តហោះនោះ។ ជនរងគ្រោះទាំងនោះរួមមានជនជាតិហុល្លង់១៩៣នាក់ ជនជាតិម៉ាឡេស៊ី៤៣នាក់និងជនជាតិអូស្រ្តាលី៣៨នាក់៕

XS
SM
MD
LG