ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​ដឹកនាំ​ដោយ​អាមេរិក​បង្កើន​យុទ្ធសាស្រ្ត​ព្រលានយន្តហោះ​ទ័ព​នៅ​ស៊ីរី


In this Aug. 18, 2015 photo, កងទ័ពជាតិ​អាហ្ចហ្គាន​កំពុង​តម្រង់ជួរ​ដើម្បី​ឡើង​យន្តហោះ C-130 Hercules នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Kandahar ក្នុង​ទីក្រុង​ Kandahar ប្រទេស​អាហ្វហ្គានីស្ថានកាល​ពី​ថ្ងៃទី​១៨ សីហា ២០១៥។
In this Aug. 18, 2015 photo, កងទ័ពជាតិ​អាហ្ចហ្គាន​កំពុង​តម្រង់ជួរ​ដើម្បី​ឡើង​យន្តហោះ C-130 Hercules នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Kandahar ក្នុង​ទីក្រុង​ Kandahar ប្រទេស​អាហ្វហ្គានីស្ថានកាល​ពី​ថ្ងៃទី​១៨ សីហា ២០១៥។

បើ​តាមពួក​មន្ត្រី​និង​ពួក​អ្នកវិភាគ​ស.រ.អា.ថា​ជាមួយ​ការ​វាយ​យកបាន​ព្រលានយន្តហោះ​យុទ្ធសាស្ត្រ​មួយ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរីពី​ពួក​រដ្ឋ ឥស្លាម ក្នុង​សប្តាហ៍នេះ កងកម្លាំង​គាំទ្រ​ដោយ​ស.រ.អា.និង​ពួក​យោធា​អាមេរិកាំង​អាចចេញ​ចូល​ក្នុង​ព្រលាន​យន្តហោះ៥ក្នុង​តំបន់​នោះដែល​ជា​បណ្តាញ​មួយ​អាចបង្ហាញភាព​ដាច់ណាត់នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ ឥស្លាម។

មន្ត្រី​ស.រ.អា.ពីរ​នាក់​បាននិយាយ​ប្រាប់​ VOA ថា​វិស្វករនិង​ពួក​អ្នកធ្វើការ​អាមេរិកាំង​កំពុងជួសជុល​និង​ធ្វើឱ្យ​ប្រើប្រាស់​បានឡើងវិញ​នូវ​ព្រលាន​យន្តហោះ​នៅជិត​ទំនប់ទឹក Tabqa ដែល​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរីគាំទ្រ​ដោយ​ស.រ.អា.វាយ​យក​បានកាលពី​ថ្ងៃ​អាទិត្យ។

លោកឧត្តមសេនីយ​ស.រ.អា. Carlton Everhart មេបញ្ជាការ​នៃក្រុមបញ្ជាការកង​ចលភាព​តាមអាកាសនៃ​កងទ័ព​អាកាស​ស.រ.អា.បាននិយាយ​ប្រាប់ VOA ថា​ពួក​ទាហា​ន​របស់​លោក​បានដឹកកង​កម្លាំង​ SDF ទៅដាក់ពី​ក្រោយ​ខ្សែបន្ទាត់​ការពារ​របស់ពួក​រដ្ឋ ឥស្លាម ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​គេបើកធ្វើការ​វាយ​ប្រហារដែលអាចឱ្យ​យក​វាលយន្តហោះនេះបាន។

លោក Everhart មិនបានបញ្ជាក់​ថា​ពិត​ឬ​ប្រកែកអំពី​ថា​តើ​ពួក​ទាហានរបស់​លោក​កំពុង​ជួសជុល​វាលយន្តហោះ​ Tabqa ដោយសារ​បញ្ហា​សន្តិសុខ​ខាង​កិច្ចប្រតិបត្តិការ​ ក៏​ប៉ុន្តែ​លោក​បានថ្លែង​ថាពួក​ទាហាន​របស់​លោកអាច «ធ្វើដូច្នេះ​បាននៅពេល​មាន​បញ្ជា»។

កាលពី​ឆ្នាំ២០១៤​ ពួក​យុទ្ធជនរដ្ឋ​ ឥស្លាម បានវាយ​ដណ្តើមការ​ត្រួតត្រាមូលដ្ឋាន​នេះនៃ​កងទ័ព​អាកាស​ពីកងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​បណ្តាល​ឱ្យ​ទាហា​ន​រដ្ឋាភិបាល​យ៉ាង​តិច​ណាស់១៦០នាក់ស្លាប់៕

XS
SM
MD
LG