ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកសភាអាមេរិកថា ការគ្មានកិច្ចព្រមព្រៀងស្តីពីជំនួបរវាងប្រធានាធិបតីត្រាំ និងគីម ជុងអ៊ុន ជាការប្រសើរ


ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ អំឡុងសន្និសីតសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅសណ្ឋាគារ JW Marriott ក្នុងទីក្រុងហាណូយកាលពីថ្ងៃទី២៨ កុម្ភៈ ២០១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ អំឡុងសន្និសីតសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅសណ្ឋាគារ JW Marriott ក្នុងទីក្រុងហាណូយកាលពីថ្ងៃទី២៨ កុម្ភៈ ២០១៩។

ពួកសមាជិកព្រឹទ្ធសភារបស់គណបក្សទាំង២របស់សហរដ្ឋអាមេរិក បានយល់ស្របការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំដើម្បីកាត់បន្ថយពេលវេលានៃជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រសិនបើ មិនមានកិច្ចព្រមព្រៀងនុយក្លែអ៊ែរដែលអាចទទួលយកបានដោយសហរដ្ឋអាមេរិកស្ថិតនៅលើតុទេនោះ។

លោក Joe Manchin សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ West Virginia បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ថា «គ្មានកិច្ចព្រមព្រៀងប្រសើរជាងមានកិច្ចព្រមព្រៀងមិនល្អ»។

លោក Mike Rounds សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Dakota បាននិយាយនៅវិមានរដ្ឋសភា Capitol Hillថា «ផ្នែកមួយនៃសិល្បៈនៃកិច្ចព្រមព្រៀង គឺដឹងថានៅពេលដែលត្រូវដើរចេញ។ ខ្ញុំសប្បាយរីករាយដែលលោកត្រាំបានអនុវត្តវិធីនេះ។ ទោះបី ខ្ញុំចង់បានកិច្ចព្រមព្រៀងនោះក៏ដោយ នេះមិនមែនជាពេលវេលាត្រឹមត្រូវទេ»។

ជំនួបលើកទី២រវាងប្រធានាធិបតីត្រាំនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើឡើងនៅក្នុងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម បានបញ្ចប់ភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្ថានភាពរកផ្លូវចេញគ្មានអំពីពេលវេលានៃការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។

លោក Tim Kaine សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Virginia បាននិយាយថា «ប្រសិនបើ ប្រធានាធិបតីនិងក្រុមរបស់លោក នៅទីនោះគិតថា យើងទំនងមិនបានទទួលកិច្ចព្រមព្រៀងល្អ វាជាការល្អដែលយើងមិនបោះបង់អ្វីទាំងអស់»៕

XS
SM
MD
LG