ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​អាមេរិក​ពន្យល់​លើ​ការ​អះអាង​ដែល​ថា លោក Trump បំពាន​រដ្ឋធម្មនុញ្ញ


លោក Richard Blumenthal សមាជិក​ព្រឹទ្ធ​សភា​ (រូប​ឆ្វេង) ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ពន្យល់​ពី​ការ​អះអាង​ដែល​ថា លោក​ប្រធានាធិបតី Donald Trump បាន​បំពាន​រដ្ឋ​ធម្មនុញ្ញ​ នៅ​ក្នុង​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
លោក Richard Blumenthal សមាជិក​ព្រឹទ្ធ​សភា​ (រូប​ឆ្វេង) ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ពន្យល់​ពី​ការ​អះអាង​ដែល​ថា លោក​ប្រធានាធិបតី Donald Trump បាន​បំពាន​រដ្ឋ​ធម្មនុញ្ញ​ នៅ​ក្នុង​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

សមាជិក​សភា​អាមេរិក​បាន​ជួបជាមួយ​នឹង​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ពន្យល់​អំពី​ការ​អះអាង​របស់​ពួកគេ​ដែល​ថា លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​បំពាន​ទៅ​លើ​រដ្ឋធម្មនុញ្ញ ដោយ​ទទួល​យក​ថវិកា​ពី​រដ្ឋាភិបាល​បរទេស​តាមរយៈ​ជំនួញ​របស់​លោក​ដោយ​គ្មាន​ការ​ឯកភាព​ពី​សភា​នោះ​ទេ។

កាល​ពី​សប្តាហ៍​មុន តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជិត​២០០​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​លោក​ប្រធានាធិបតី​នៅ​ក្នុង​តុលាការ​សហព័ន្ធ ជុំវិញ​ប្រាក់​ដែល​ជំនួញ​របស់​លោក Trump រាប់រយ​ទទួល​បាន​ពី​រដ្ឋាភិបាល​បរទេស ចាប់​តាំង​ពី​លោក​ស្បថ​ចូលកាន់​តំណែង​កាល​ពី​៥​ខែ​មុន​មក។ ចំណាត់ការ​ផ្លូវ​ច្បាប់​នេះ​ប្រឆាំង​នឹង​លោក Trump ហើយ​អ្នក​តំណាង​របស់​លោក​បាន​លាក់​រឿង​នេះ និង​ទំហំ​ទឹកប្រាក់​ដែល​ជំនួញ​របស់​លោក​ទទួល​បាន។ ​

លោក​សមាជិកព្រឹទ្ធសភា Richard Blumenthal បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «រដ្ឋធម្មនុញ្ញ​អាមេរិក​និយាយ​ថា ត្រូវ​មាន​ការ​ឯកភាព​ពី​សភា។ ប៉ុន្តែ​យើង​មិន​អាច​ឯកភាព​ទៅ​លើ​អ្វី​ដែល​យើង​មិន​ដឹង​នោះ​ទេ។ យើង​មិន​អាច​ឯកភាព​ទៅ​លើ​អ្វី​ដែល​លោក Donald Trump បាន​លាក់​បាំង​នោះ​ទេ ហើយ​លោក Trump ត្រូវ​បង្ហាញ​រឿង​នេះ​ដល់​សភា‍»។

លោក​ John Conyers សមាជិក​សភា​នៃ​គណៈកម្មាធិការ​តុលាការ​សភា បាន​ថ្លែង​ថា លោក​និង​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​បាន​សរសេរ​លិខិត​ទៅ​លោក Trump ចំនួន​ប៉ុន្មាន​ដង ដើម្បី​ព្យាយាម​ស្វែងរក​ព័ត៌មាន​អំពី​ការ​ទទួល​ប្រាក់​ពី​បរទេស។ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​នៅ​ឡើយ​ទេ។ លោក​ថា លោក Trump អាច​មិន​ដឹង ​ឬ​មិន​ខ្វល់​តែ​ម្តង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG