ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump បន្ត​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត​ទៅ​លើ​រុស្ស៊ី​នៅ​លើ Twitter


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ​និង​ មន្រ្តី​ក្រសួង​ការបរទេស​ប្រទេស​រុស្ស៊ី Sergey Lavrov កាល​ពី​ថ្ងៃ១០ ឧសភា ២០១៧។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ​និង​ មន្រ្តី​ក្រសួង​ការបរទេស​ប្រទេស​រុស្ស៊ី Sergey Lavrov កាល​ពី​ថ្ងៃ១០ ឧសភា ២០១៧។

លោក​ប្រធានាធិបតី​ Donald Trump កាលពី​ថ្ងៃ​សុក្រ ​បន្ត​យុទ្ធនាការ​មួយ​នៅ​លើ​បណ្តាញ​សង្គម Twitter ដើម្បី​ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទំនាក់​ទំនង​រវាង​យុទ្ធនាការ​របស់​លោក​ជាមួយ​នឹង​រុស្ស៊ី។

លោក Trump បាន​លើក​ឡើង​ថា លោក​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​អ្នក​ដែល​បាន​ប្រាប់​លោក​ឲ្យ​បញ្ឈប់​ការងារ​របស់​នាយក​ទីភ្នាក់ងារ​ FBI ដោយ​សារ​តែ​លោក​បាន​បញ្ឈប់​ការ​ងារ​របស់​នាយក​ទីភ្នាក់ងារ​រូប​នោះ»។

វា​មិន​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ​ថា​តើ​លោក​ប្រធានាធិបតី​ចង់​សំដៅ​ទៅ​លើ​លោក​ទីប្រឹក្សា​ពិសេស​ Robert Mueller ឬ​លោក​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ Rod Rosenstein។ ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ស្រែក​សួរ​សំណួរ​ឲ្យ​មាន​ការ​បញ្ជាក់​ ក្រោយ​ពេល​ដែល​លោក Trump បាន​ចុះ​ពី​លើ​ឧទ្ធម្ភាគចក្រ Marine One ត្រឡប់​ចូល​ទៅ​កាន់​សេតវិមាន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​វិញ​នោះ មិន​បាន​ទទួល​ចម្លើយ​អ្វី​នោះ​ទេ។

ការ​ផ្ទុះ​ឡើង​ចុង​ក្រោយ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​សារ​តែ​លោក​ប្រធានាធិបតី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​លោក​នោះ​ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ Washington Post បាន​រាយការណ៍​មក​ថា លោក Mueller កំពុង​តែ​ត្រួត​ពិនិត្យ​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​កូន​ប្រសារ​ប្រុស​របស់​លោក Trump គឺ​លោក Jared Kushner ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ប្រធានាធិបតី។

ការ​ស៊ើប​អង្កេត​របស់​លោក Mueller ក៍​រួម​បញ្ចូល​សំណួរ​ថា​តើ​លោក Trump បាន​ព្យាយាម​រារាំង​ភាព​យុត្តិធម៌​ដែរ​ឬ​យ៉ាង​ណា៕

XS
SM
MD
LG