ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ជាប់គាំង​ការ​ចាប់ផ្តើម​សវនាការ​លើការ​ចោទ​ប្រកាន់​ដក​ហូត លោក​ត្រាំ​ពីមុខ​តំណែង


លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។

ក្រុម​សមាជិក​សភា​អាមេរិកាំង​បាន​វិល​ត្រឡប់​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ពីការ​ឈប់ សម្រាក​របស់​ពួកគេ​វិញហើយ​ តែ​ក្រុម​សមាជិក​សភា​ទាំង​នោះ​ មិន​ទាន់​ខិតជិត​ដល់ ការ​សម្រេច​ថា​នៅ​ពេល​ណា​ និង​វិធី​យ៉ាងណា​ដែល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​នឹង​ត្រូវកាត់​ទោស​នៅ​ព្រឹទ្ធ​សភា​ ពី​បទ​ចោទ​ប្រកាន់​ដកហូត​មុខ​តំណែង​ប្រធានាធិបតី ​ដែល​សភា​បាន​សម្រេច​យល់​ព្រម​កាលពី​ខែមុន​រួច​ហើយ​នោះ។

ក្រុម​សមាជិក​សភា​សំខាន់ៗ​នៅ​បន្ត​ជាប់គាំង​លើ​បទ​ចោទ​ប្រកាន់​ដកហូត​មុខ​តំណែង ប្រធានាធិបតី​ ហើយ​ដែល​ពេលនេះ​ក៏​មាន​រឿង​ស្មុគស្មាញ​កើតឡើង​ទៀត​ទាក់ទង​នឹង ការ​ពិភាក្សា​ដេញ​ដោល​រឿង​ការ​សម្រេច​របស់​លោក ​ត្រាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក ​និង​បាន​សម្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់​ Qassem Soleimani​ ដ៏សំខាន់ ​កាលពី​សប្តាហ៍​មុន​នៅ​ខាង​ក្រៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង បាកដាដ។

លោកស្រី​ ណាន់ស៊ី ​ប៉េឡូស៊ី ​ប្រធាន​សភា ​ជា​មេដឹកនាំ​គ្រប់គ្រង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា ​បាន​បដិសេធ​បញ្ជូន​ដីកា​ទាក់ទង​នឹង​បទ​ចោទ​ប្រកាន់​ដក​ហូត​តំណែង​ប្រធានាធិបតី​ទាំងពីរ​ ទៅកាន់​ព្រឹទ្ធសភា​ រហូត​ទាល់​តែ​លោក​ស្រី​ជឿ​ថា ព្រឹទ្ធសភា​អាច​ដំណើរ​ការ​កាត់ទោស​ដោយ​យុត្តិធម៌៕

XS
SM
MD
LG