ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្កើត​ការងារ​សហរដ្ឋ​អាមេរិក​កើន​ឡើង​រដ្ឋាភិបាល​សហព័ន្ធ​បញ្ជាក់​ប្រាប់​អ្នក​វិនិយោគ​ទុន


មនុស្ស​ម្នា​ឈរតម្រង់ជួរដើម្បី​ចូល​ការ​តាំងពិព័រណ៌ការងារ​នៅ​ក្នុង​បុរី​ញូវយ៉កកាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ២០១៤។
មនុស្ស​ម្នា​ឈរតម្រង់ជួរដើម្បី​ចូល​ការ​តាំងពិព័រណ៌ការងារ​នៅ​ក្នុង​បុរី​ញូវយ៉កកាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ២០១៤។

មានការ​កើនឡើង​យ៉ាង​ខ្លាំងក្នុង​ការ​បង្កើត​ការងារ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​មានពាក្យ​សម្តី​បញ្ជាក់​ឡើង​វិញ​ខ្លះ​មក​ពី​ប្រធាន​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេ​រិក​ដែលបាន​ធ្វើ​ឲ្យ​ភាគ​ហ៊ុន​សហរដ្ឋ​អាមេរិក​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ។ ក្រសួង​ការងារ​សហ​រដ្ឋ​អាមេរិក ​បាន​រាយការណ៍ពីការ​បង្កើន​ការងារ​ចំនួន​៣សែន​១ម៉ឺន​២ពាន់​ការងារ​នៅ​ខែ​ធ្នូ ​ច្រើន​ជាង​ការ​ព្យាករណ៍​របស់​សេដ្ឋ​វិទូ។ ទិន្ន័យ​នេះក៏​បាន​ប្រាប់​ឲ្យ​ដឹងដែរថា ​អត្រា​គ្មានការ​ងារ​ធ្វើ​បាន​ឡើង​បន្តិច​ទៅ​ដល់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​អត្រា​គ្មានការ​ងារ​ធ្វើ​បាន​ឡើង​បន្តិច​ទៅ​ដល់៣.៩​ភាគរយ។​

ពួក​អ្នក​វិភាគ​ជា​ច្រើន​បាន​និយាយថា ​ការកើន​ឡើង​នូវ​អត្រា​គ្មានការ​ងារ​ធ្វើ​ប្រ​ហែល​ជា​ព័ត៌មាន​ល្អ ​ពីព្រោះ​តែ​ការ​ដំឡើង​ប្រាក់​ឈ្នួល ​បាន​បណ្តាល​ឲ្យ​មនុស្ស​ដែល​គ្មាន​ការ ងារ​ធ្វើ​ជា​ច្រើន​ចាប់ផ្តើម​ស្វែងរក​ការងារ។

គេ​មិន​បាន​ចាត់​ទុក​មនុស្ស​គ្មានការងារ​ធ្វើ​ជាផ្លូវការ​ទេ ​ប្រសិនបើ​ពួកគេ​មិន​បាន​ស្វែង រក​ការងារ​ធ្វើ​ក្នុង​រយៈ​ពេល​៤សប្តាហ៍​កន្លង​មក​នេះ។​ កាល​ពី​ខែ​ធ្នូ ​កម្លាំង​ពល​កម្ម​បាន​រីកកាន់តែធំឡើង​ដោយ​មនុស្ស​៤សែន​១ម៉ឺន​៩​ពាន់នាក់​មានការ​ងារ​ធ្វើ​នៅពេល​ដែល​ប្រាក់​ឈ្នួល​បាន​កើនឡើង​បាន​រីកកាន់​តែធំឡើង​ដោយ​មនុស្ស​៤សែន​១ម៉ឺន​៩​ពាន់នាក់​មានការ​ងារ​ធ្វើ​នៅពេល​ដែល​ប្រាក់​ឈ្នួល​បាន​កើនឡើង ៣.២​ភាគរយ​ច្រើន​ជាង​កាល​ពី​ឆ្នាំ​មុន។

លោក Gus Faucher ​ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ PNC ​បាន​និយាយថា ទិន្នន័យអំពី​ការ​ព្រួយ​បារម្ភ​អំពីលទ្ធភាព​នៃ​ការធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ប្រហែល​ខ្លាំង​ហួស​ហេតុ​ពេក។​ ពួក​អ្នក​វិនិយោគទុនដែល​មានការ​ព្រួយ​បារម្ភ ​បាន​ធ្វើ​ឲ្យ​ភាគ​ហ៊ុន​ធ្លាក់​ចុះក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ខាត​និង​ចំណេញ​ដោយ​ការ​ព្រួយ​កង្វល់​ថា ​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក អាច​តំឡើង​អត្រា​ការ​ប្រាក់​យ៉ាង​លឿន​បំផុត​៕

XS
SM
MD
LG