ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធភាព​អាមេរិក-ជប៉ុន​កាន់តែ​រឹងមាំ នៅពេល​ដែល​ភាពតានតឹង​ជាមួយនឹង​ចិន​កើនឡើង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀងគ្នា​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិ​ការ​យោធា និង​ថ្កោលទោស​ចំពោះ​«អាកប្បកិរិយា​ដ៏គ្រោះថ្នាក់ និង​គឃ្លើន»​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ត្រីភាគី​កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ចិន​បាន​បង្កើន​សកម្មភាព​យោធា​យ៉ាង​ខ្លាំង​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​ទីក្រុង​ប៉េកាំង​យល់​ឃើញ​ថា​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន ដែល​ជំរុញ​ឱ្យ​មាន​ការភ័យខ្លាច​ថា ចិន​អាច​បើក​ការឈ្លានពាន។ លោក Henry Ridgwell រាយការណ៍​ពី​ទីក្រុង​តូក្យូ​ថា ប្រទេស​ជប៉ុន​និង​សហរដ្ឋអាមេរិក​កំពុង​បង្កើន​ការសម្រប​សម្រួល​និង​សមត្ថភាព​យោធា នៅ​ពេល​ដែល​ភាពតានតឹង​កើនឡើង​នៅក្នុង​តំបន់។ លោក ពិន ស៊ីសុវណ្ណ ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG