ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី៖ ​អ៊ីស្រាអែល​ និង​តួកគី​ខិត​ទៅ​រក​ទំនាក់​ទំនង​ធម្មតា​ឡើង​វិញ


ប្រជាជន​កាន់​ទង់ជាតិ​តួកគី និងប៉ាឡេស្ទីន​ធ្វើការ​អបអរសាទរ ខណៈ​នាវា Mavi Marmara (ខាងក្រោយ) ដែល​មាន​ទិសដី​ទៅតំបន់​ Gaza Strip ហើយ​​រងការ​ចុះឆែកឆេរ ដោយ​កងកុម្ម៉ង់ដូ​អ៊ីស្រាអែល​នៅតំបន់​សមុទ្រ​មេឌីទែរ៉ាណេ​នៅ​ថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ​២០១០ បាន​វិល​ត្រលប់​មក​ក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​វិញ។
ប្រជាជន​កាន់​ទង់ជាតិ​តួកគី និងប៉ាឡេស្ទីន​ធ្វើការ​អបអរសាទរ ខណៈ​នាវា Mavi Marmara (ខាងក្រោយ) ដែល​មាន​ទិសដី​ទៅតំបន់​ Gaza Strip ហើយ​​រងការ​ចុះឆែកឆេរ ដោយ​កងកុម្ម៉ង់ដូ​អ៊ីស្រាអែល​នៅតំបន់​សមុទ្រ​មេឌីទែរ៉ាណេ​នៅ​ថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ​២០១០ បាន​វិល​ត្រលប់​មក​ក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​វិញ។

តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​អ៊ីស្រាអែល​ និង​​តួកគី​ បាន​ឈាន​​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​បឋម​មួយ​ ដើម្បី​ចាប់ផ្តើម​ស្ដារ​ទំនាក់ទំនង​ការទូត​​ទាំងស្រុង​ឡើងវិញ​ បន្ទាប់​ពី​ត្រូវ​បាន​កាត់​ផ្តាច់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​

តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​អ៊ីស្រាអែល​ និងតួកគី​ បាន​ឈានដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​បឋម​មួយ​ ដើម្បី​ចាប់ផ្តើម​ស្ដារ​ទំនាក់ទំនង​ការទូតទាំងស្រុង​ឡើងវិញ​ បន្ទាប់​ពី​ត្រូវ​បាន​កាត់​ផ្តាច់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​ ប្រទេស​ទាំង​ពីរ​ដែល​ធ្លាប់​មានសម្ព័ន្ធភាព​ជិតស្និទ្ធ​នឹង​គ្នា​ ​បាន​បែក​បាក់​គ្នា​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ដ៏​ប្រល័យ​មួយ​នៅ​ឆ្នាំ​២០១០​ រវាង​កង​កុម្ម៉ង់ដូ​អ៊ីស្រាអែល​ និង​ក្រុម​សកម្មជន​តួកគី​ នៅ​លើ​នាវា​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​បាន​ព្យាយាម​ឆ្លងកាត់​តាម​ច្រក​ផ្លូវទឹក​ហាម​ឃាត់​នៃ​តំបន់ ​Gaza Strip​ តាមច្រកផ្លូវទឹកនៃតំបន់ Gaza Strip ដែលត្រូវបានបង្ខាំងដោយអ៊ីស្រាអែល។​ ​

យោងតាម​សេចក្តី​រាយការណ៍​មួយ​ចំនួន​ដែល​បាន​ស្រង់សម្តីពួក​មន្ត្រី​អ៊ី​ស្រាអែល​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​អ៊ីស្រាអែល​នឹង​ផ្តល់​សំណង​ចំនួន​ប្រមាណ​២០​លាន​ដុល្លារ​ ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​សកម្មជន​តួកគី​១០​នាក់ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កងកុម្ម៉ង់ដូអ៊ីស្រាអែល។​ ដើម្បី​ជា​ថ្នូរ​នឹង​សំណង​នោះ​ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​នឹង​ទម្លាក់​ចោល​ការប្ដឹង​ផ្ដល់​ចំពោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​នេះ។​ ក៏ប៉ុន្តែ​ ក្រុម​មន្រ្តី​តួកគី​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​និយាយ​ថា​ បើ​ទោះ​បី​ជានឹង​មាន​ការចុះ​កិច្ច​ព្រមព្រៀង​រក​ដំណោះ​ស្រាយ​ក៏​ដោយ​ ប៉ុន្តែ​សេចក្តី​សម្រេច​នោះ​មិន​ទាន់​មាន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។​

លោក​ Semih Idiz​ អ្នក​សរសេរ​អត្ថបទ​នយោបាយ​នៃ​កាសែត​ Cumhuriyet ​របស់​តួកគី​បាន​និយាយ​ថា​ ឧបសគ្គ​ចម្បង​មួយ​នៅ​តែ​មាន​ដដែល។

«ប្រធានាធិបតី​តួកគី​ លោក ​Erdogan ​បាន​ប្តេជ្ញា​យ៉ាង​មុត​មាំធ្វើ​តាម​គោល​ជំហរ​មួយ​ដែល​បាន​កំណត់​រួច​ហើយ​ ហើយ​លោក​នៅ​តែ​ទទួច​ឲ្យ​បញ្ចប់​ការ​ឡោម​ព័ទ្ធ​តំបន់ ​Gaza។​ ដូច្នេះ​ ទោះ​បី​ជា​ពួកគេ​និយាយ​អំពី​គម្រោង​ផែនទី​ផ្លូវ​មួយ​ក៏ដោយ​ យើង​ក៏​ត្រូវ​មើល​លើ​សេចក្តី​លម្អិត​ដែរ។​ ប៉ុន្តែ​ គ្មាន​អ្វី​គួរឲ្យ​សង្ស័យ​ទេ​ គឺ​ថា​មានសកម្មភាព​មួយ​ចំនួន​កើត​ឡើង​ហើយ»។

ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ចពី​តំបន់​ Gaza គឺ​ជា​ការ​ដក​ថយ​មួយ​របស់​ប្រទេស​អ៊ីស្រាអែល​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កិច្ច​ការ​ព្យាយាម​ផ្សះផ្សា​កាល​ពី​មុន​មិន​បាន​សម្រេច។​ ប៉ុន្តែ​ អ្នក​វិភាគ​និយាយ​ថា​ គេ​ទំនង​ជា​នឹង​រក​ឃើញ​ការ​សម្រប​សម្រួល​មួយ។​ ស្រប​ពេល​ដែល​ប្រទេស​តួកគី​កំពុងតែ​នៅ​ដាច់​ឆ្ងាយ​ពី​ទំនាក់​ទំនង​នៅ​ក្នុង​តំបន់​ តួកគី​អាច​នឹង​មាន​ចំណាប់​អារម្មណ៍​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​អ៊ីស្រាអែល។​

ការ​នៅ​ឯកោ​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា កើត​មាន​កាន់តែ​ខ្លាំង​ឡើង​បន្ទាប់​ពី​តួកគី​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ប្រទេស​ស៊ីរី​ កាលពី​ខែ​មុន។ ភាព​ឯកោ​នេះ​មួយ​ផ្នែក​ក៏​ដោយ​សារ​តែ​ជំហរ​របស់​ខ្លួន​លើ​សង្រ្គាម​នៅស៊ីរី​ផង​ដែរ។​ វិបត្តិ​នេះ​បាន​ដាក​សម្ពាធ​លើ​ប្រទេស​តួកគី​ឲ្យ​ផ្លាស់ប្តូរ​បង្អែក​ថាមពល​របស់​ខ្លួន​ទៅ​កាន់​ប្រភព​ផ្សេង​ទៀត​ក្រៅ​ពី​ប្រទេស​រុស្ស៊ី​ គួប​ផ្សំ​នឹង​សម្ពាធ​វែង​អន្លាយ​ពី​សម្ព័ន្ធភាព​បស្ចឹម​ប្រទេស​ឲ្យ​ប្រទេស​នេះ​បង្កើត​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល។​ ប្រទេស​តួកគី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ទីផ្សារ​សម្រាប់ឧស្ម័ន​បម្រុងធម្មជាតិ​ដែល​ទើប​រក​ឃើញ​ថ្មី​របស់​អ៊ីស្រាអែល។

ប៉ុន្តែ​ លោក ​Soli Ozel ​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សកល​វិទ្យាល័យ​ Kadir Has ទីក្រុង​អ៊ីស្តង់ប៊ុល​ និយាយ​ថា​ កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នាពេល​ថ្មីៗ​ដែល​អាច​ឲ្យ​ទីក្រុង​តេហេរ៉ង់​ដើរតួ​នាទី​កាន់តែ​ធំ​នៅ​ក្នុង​ទីផ្សារ​ថាមពល​ពិភពលោក​នោះ​ ​អាច​ជា​កម្លាំង​ជំរុញ​ពិត​ប្រាកដ​ដែល​នៅ​ពីក្រោយ​កិច្ច​ខិត​ខំ​ផ្សះផ្សា​នេះ។​

«មាន​ចំណុច​សំខាន់​ផ្នែក​យុទ្ធសាស្រ្ត​ និង​រចនា​សម្ព័ន្ធ​ ពាក់​ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​ស្នូល​នៃ​រឿង​នេះ។​ កិច្ច​ព្រមព្រៀង​របស់​អ៊ីរ៉ង់ នឹង​ត្រូវ​អនុវត្ត​នា​ពេល​និទាឃរដូវ​នេះ។​ ខ្ញុំ​ជឿ​ថា​ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ កំពុង​ត្រៀម​ខ្លួន​សម្រាប់​ពេល​បន្ទាប់​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ត្រូវ​បាន​ដក​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ ហើយ​ខ្ញុំ​គិត​ថា​ គ្រប់​គ្នា​មាន​តួនាទី​រៀងៗ​ខ្លួន។​ នៅ​ពេល​ដែល​ផល​ប្រយោជន៍​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ និង​ប្រទេស​អ៊ីស្រាអែល​ដើរ​ស្របគ្នា​ហើយ​នោះ​ ខ្ញុំ​យល់​ថា​ប្រទេស​តួកគី​ក៏​ត្រូវ​ដល់​ពេល​សម្រប​ខ្លួន​ដែរ»។

ទាំង​រដ្ឋាភិបាល​ទីក្រុង​ហ្ស៊េរុយសាឡិម​ និង​ទីក្រុង​អង់ការ៉ា​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដូច​គ្នា​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។​ ទោះបី​ជា​ពេល​នេះ​ ការ​ផ្សះផ្សា​រវាង​អ៊ី​ស្រាអែល​ និង​តួកគី​នៅ​តែ​មាន​ឧបសគ្គ​នៅ​ឡើយ​ក៏​ដោយ​ ក៏​មាន​សញ្ញា​នៃ​ការ​ផ្សះផ្សា​លេច​ចេញ​ពី​ប្រទេស​ទាំង​ពីរ​ហើយ​ដែរ៕

ប្រែសម្រួលដោយ សើ​ សាយ្យាណា

XS
SM
MD
LG