ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ថា ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​អ្នក​ជឿ​សាសនា


លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ថ្លែង​នៅ​ពេល​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ២០១៦ ស្តី​ពី​សេរីភាព​សាសនា​ពិភពលោក កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ពួក​បះបោរ​ក្រុមរដ្ឋ​ឥស្លាម​កាល​ពី​ថ្ងៃ​អង្គារពី​ការ​ប្រើ​អំពើ​ហឹង្សា​ដ៏ព្រៃ​ផ្សៃ​ទៅលើ​ក្រុម​ជន​ជាតិ​ភាគ​តិច​និង​ក្រុម​ប្រឆាំង ​ទោះ​បី​ពួកគេ​បានបាត់​បង់​ការ​ត្រួតត្រាផ្នែក​ដ៏​ធំ​នៃ​ទឹក​ដីនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ក៏ដោយ។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Rex Tillerson បាន​មាន​ប្រសាសន៍​ថា «ក្រុម​រដ្ឋ​ឥស្លាមមាន​ការ​ទទួល​ខុសត្រូវ​យ៉ាង​ច្បាស់​ក្រឡែត​អំពី​ការ​ប្រល័យ​ពូជសាសន៍ ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ‍»។

នៅពេល​ដែលលោករដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​ស្តីពី​សេរីភាព​សាសនា​នៅ​ក្នុង​ប្រទេស ​និង​ដែនដី​ចំនួន១៩៩​នៅជុំ​វិញ​សាកល​លោក ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Tillerson ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ទុក​បុក​ម្នេញ​ និង​ការ​មិន​អត់​ឱន​ខាង​សាសនានៅតែ​រាលដាល​យ៉ាង​ខ្លាំង។

អ្នក​ការ​ទូត​កំពូល​សហរដ្ឋ​អាមេរិក​រូប​នេះ ​បាន​មាន​ប្រសាសន៍​ទៀត​ថា «ពលរដ្ឋ​ជិត​៨០​ភាគរយ​នៅ​ទូទាំងសាកលលោក​បាន​រស់​នៅស្ថិត​ក្នុង​ការ​រិតត្បិត​ខាង​សេរីភាព​សាសនា។ សេរីភាព​សាសនា​មិន​ត្រូវ​បាន​គេ​ការពារ​ដែល​យើង​ដឹង​ថា អស្ថេរភាព ការ​រំលោភ​សិទ្ធិ​មនុស្សហើយអំពើ​ហិង្សា​ជ្រុល​និយមបាន​ចាក់​ឬស។យើង​មិន​អាចធ្វើ​មិន​ដឹង​ឮ​អំពី​ស្ថាន​ភាព​ទាំង​នេះ​ទេ‍»។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​បាន​ចង្អុល​បង្ហាញ​ប្រទេសចំនួន​៧ដែល​រំលោភ​លើ​សេរី​ភាព​សាសនា​គឺ ​ប្រទេស​អ៊ី​រ៉ង់ ​អារ៉ាប៊ី​សាអូឌីត ​តួកគី ​បារ៉ែន ​ចិន​ ​ប៉ាគីស្ថាន ​និង​ប្រទេស​ស៊ូដង់។ ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Tillerson មាន​ប្រសាសន៍​ទៀត​ថា ​ក្នុង​វិធី​ជា​ច្រើន ​ប្រទេស​ទាំង​នោះ​បំភិត​បំភ័យ​អ្នក​ជឿ​សាសនា​ដែល​បាន​អនុវត្ត​ជំនឿ​របស់​ខ្លួន​តាម​រយៈ​ការ​យាយី ​ការ​ចាប់​ដាក់​គុក​ និង​ការ​ធ្វើ​ទុក​បុកម្នេញ៕

XS
SM
MD
LG