ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ធ្វើ​ការ​ស៊ើបអង្កេត​ថាតើ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រើ​អាវុធ​គីមី​ឬទេ


រូបភាព​បង្ហាញ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​នៅ​ក្រុង Raqqa ប្រទេស​ស៊ីរី។ ស.រ.អា​ធ្វើការ​ស៊ើបអង្កេត​ថាតើ​ក្រុមសកម្មប្រយុទ្ធ​នេះបាន​ប្រើអាវុធគីមី​ឬទេ។
រូបភាព​បង្ហាញ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​នៅ​ក្រុង Raqqa ប្រទេស​ស៊ីរី។ ស.រ.អា​ធ្វើការ​ស៊ើបអង្កេត​ថាតើ​ក្រុមសកម្មប្រយុទ្ធ​នេះបាន​ប្រើអាវុធគីមី​ឬទេ។

ស.រ.អា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​កំពុង​ពិ​និត្យ​មើល​ថា​តើ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ​បាន​ប្រើ​បាស់​អាវុធ​គីមី​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​នៅ​ដើម​សប្តាហ៍​នេះទៅ​លើ​ក្រុម​អ្នក​ប្រយុទ្ធ​ជន​ជាតិ Kurd ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដូច​ដែល​ក្រុម​មន្រ្តី​អាល្លឺម៉ង់​បាន​រាយការណ៍​ដែរ​ឬ​ទេ។

ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់ ​ដែល​កំពុង​ហ្វឹកហាត់​ជន​ជាតិ​ភាគ​តិច​ Kurd ​បាន​និយាយ​ថា ​ក្រុម​អ្នក​ប្រយុទ្ធ Peshmerga ​ប្រហែល​៦០​នាក់​បាន​រង​របួស​ដោយ​អាវុធ​គីមី​ក្នុង​អំឡុង​ពេល​នៃការ​ប្រយុទ្ធ​កាល​ពី​ថ្ងៃ​ពុធ​ជាមួយ​ក្រុមរដ្ឋ​ឥស្លាម។

លោក Alistair Baskeyអ្នកនាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រដ្ឋាភិបាល​ក្រុង​វាស៊ីន​តោន​កំពុង​ស្វះ​ស្វែងរក​ព័ត៌មាន​កាន់​តែ​ច្រើន​ថែម​ទៀត​ស្តីពី​ការ​វាយ​ប្រហារ​នេះ។ ​លោក​បាន​និយាយ​ថា​ «​យើង​បន្ត​ទទួល​យក​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​អាវុធ​គីមី​ទាំងអស់​នេះ‍»។

​លោកស្រី Samantha Power ឯក​អគ្គរដ្ឋ​ទូត​ស.រ.អា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​បាន​មាន​ប្រសាសន៍​ថា ​ស.រ.អា​កំពុង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ទាំង​នោះ។ ​មន្រ្តី​ស.រ.អា​ផ្សេង​ទៀត​បាន​និយាយ​ថា ​វាដូចជា​ពួក​ជ្រុល​និយម​អ៊ីស្លាមបាន​ធ្វើ​ការ​វាយ​ប្រហារ។

យោង​តាម​មន្រ្តីជាន់​ខ្ពស់​ស.រ.អាដែល​មិន​ប្រាប់​ឈ្មោះ​បានត្រូវ​កាសែត The Wall Street​ Journal ​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន ​មាន​ព័ត៌មានដែល​គួរ​ឲ្យ​ទុក​ចិត្ត​បានថា ​ពួក​ភ្នាក់​ងារ​រដ្ឋ​ឥស្លាមបាន​ប្រើ​ប្រាស់​ឧស្ម័ន​ Mustard ​ដែល​ពួក​ជន​សកម្ម​ប្រយុទ្ធ​នេះ​ទំនង​ជា​បាន​ទទួល​ក្នុង​ប្រទេ​សស៊ីរី៕

XS
SM
MD
LG